About Me

header ads

កសិករនៅភូមិកំពង់រាំង និងភូមិស្ទឹងជ្រៅ សប្បាយរីករាយព្រោះអតិថិជនមកកម្មង់ទិញដៃដំឡូងជ្វាយ៉ាងច្រើន

ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី16ខែមិថុនាឆ្នាំ 2021 នេះបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើចំការនៅភូមិកំពង់រាំង និងភូមិស្ទឹងជ្រៅ ឃុំស្វាយជ្រុំស្រុករលាប្អៀរមានក្តីសប្បាយរីករាយ ព្រោះដៃដំឡូងជ្វា របស់ពួកគាត់ មានហាងឆេងទោះបីស្ថិតក្នុងកាលៈទេសៈ កូវិដ.១៩ យ៉ាងណាក៍ដោយ។ 


 បច្ចុប្បន្នពួកគាត់កំពុងតែមមាញឹកកាត់ដៃដំឡូងជ្វាលក់ឲ្យអតិថិជនរបស់ពួកគាត់មកពី គ្រប់ទិសទីក្នុងខេត្តនិងក្រៅខេត្តផងដែរ ។


លោក សុខ ធឿន អាយុ 63 ឆ្នាំ ជាអ្នករស់នៅ ក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រាប់អោយដឹងគ្រាដែលគាត់កំពុង ចង ដៃដំឡូងជ្វាជាដុំ ដើម្បីរាប់លក់ ទៅឲ្យអតិថិជន របស់គាត់ ថា កាលពីមួយរយៈមុននេះបន្តិច ដៃដំឡូងជ្វាគាត់លក់មិនដាច់សោះដោយ គ្មានអ្នកទិញឡើយ ។

ប៉ុន្តែបច្ចុប្បន្ន នេះមានអតិថិជនមកកុំម៉្មង់ទិញយ៉ាងច្រើនប្រហែលដោយសារតែបញ្ហាកូវីដ១៩ស្ងប់ស្ងាត់បន្តិច ឬក៏អាចថាជារដូវធ្លាក់ភ្លៀងមកដល់ផងក៏មានអតិថិជន មកពីខាងព្រៃខ្មែរ  មកពី ស្រុកកំពង់ត្រឡាច និងខ្លះទៀតមក ពីខេត្តពោធិ៍សាត់ផងដែរ ។ 


ពួកគាត់ទិញដឹកទាំងគោយន្តៗត្រឡប់ ទៅវិញ  ចំពោះតម្លៃនៅទីនេះវិញ ដៃដំឡូង 100 ដៃ ឬស្មើនឹងចង១ដុំ លក់បាន 2500៛ ។


 ដោយឡែកសម្រាប់រូបគាត់តែម្នាក់ ក្នុងមួយថ្ងៃគាត់អាចកាត់ដៃដំទ្បូងជ្វា បានពីរ 40 ទៅ 50 ដុំ ដែលអាចរកចំណូលបានពី 10 ទៅ 12 ម៉ឺន5ពាន់រៀលផងដែរតែបើយកមកកាត់កង ថ្លៃពលកម្ម ថ្លៃដាក់ជី នឹងនិងបូមទឹកស្រោច ឃើញថានៅសល់ចំណេញ ល្មម អាចបង្កើនជីវភាពរសនៅរបស់គ្រួសារបានគ្រាដែរស្ថានភាពកូវិដ១៩កុំពង់តែនៅកើតមាន ។ 


ជាមួយនឹងក្តីរីករាយខាងលើនេះរូបគាត់ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាកសិករ នៅក្នុងខេត្តឬក៍ក្រៅខេត្តដែលមានបំណងដាំដំឡូងជ្វា សូមមកទិញដៃដំឡូងពីគាត់ក្នុងតម្លៃសមរម្យទោះបីត្រូវការប៉ុណ្ណា អ្នកភូមិនៅទីនេះ មានលក់ឲ្យបានដែរ ។

 

 កសិករ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ឈ្មោះ ជាភាព ដែលកំពុងតែរៀបចងដៃដំឡូងនៅលើគោយន្តបានបញ្ជាក់ថា គាត់មកទិញដៃដំឡូងនៅទីនេះជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំមកទិញ តែមួយជើងទេ គឺមកអំឡុងពាក់កណ្ដាលខែមិថុនា ។


សម្រាប់ឆ្នាំនេះគាត់ ២នាក់បងថ្លៃ ទិញដៃដំឡូងជ្វា ចូលគ្នា  ចំនួន 150 ដុំ អស់ទឹកប្រាក់ 37 ម៉ឺន5ពាន់ ដែលអាចយកទៅដាំលើផ្ទៃដី កន្លះហិកតាម្នាក់ព្រោះដំឡូងជ្វាងាយដាំ ។ 


ជាចុងក្រោយគាត់បានបញ្ជាក់ថាដៃដំឡូងជ្វាដែលមកទិញឆ្នាំនេះធំៗល្អណាស់ សង្ឃឹមថា ពេលយកទៅដាំនិងទទួលបានទិន្នផលខ្ពស់ជាពុំខាន៕

សុក្ខារិន