About Me

header ads

រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ផ្លូវនៅក្នុងក្រុងបានលុងចំនួន៤កន្លែងហើយ

ខេត្តរតនគិរី៖

រដ្ឋបាលខេត្តរតនគិរីបានសម្រេចធ្វើការបិទខ្ទប់ផ្លូវ ចំនួន៤កន្លែងនៅក្នុងក្រុងបានលុងដោយសារតែរីករាលដាលផ្ទុះទ្រង់ទ្រាយធំនូវកូវិដ.១៩មានការកើនឡើងជាលំដាប់។ការបិទបិទខ្ទប់ផ្លូវចំនួន៤កន្លែងនៅក្នុងក្រុងបានលុងរដ្ឋបាលខេត្តបានចាប់ផ្តើមអនុវត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នៅចំកណ្តាលក្រុងបានលុងតែម្តងស្ថិតក្នុងភូមិជ័យជំនេះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ នៅចំណុចដែលបិទខ្ទប់នោះដោយសារមានអ្នកជាប់ពាក់ព័ន្ធផ្ទុះកូវិដ.១៩ទ្រង់ទ្រាយធំចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភ:តាំងពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១កន្លងមកមាននៅក្នុងសង្កាត់ឡាបានសៀក ក្នុងនោះ អ្នកវិជ្ជាមានកូវីដ១៩ ចំនួន៥៣នាក់ នៅក្នុងសង្កាត់ឡាបានសៀក នេះបើតាមការបញ្ជាក់ពីលោក តេង សាវុធ អធិការរងក្រុងបានលុងនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ 







លោកបន្តថា ការបិទខ្ទប់នេះ រយៈពេល១៤ថ្ងៃ បើនៅតែមិនបានធូស្បើយនោះទេ និងបន្តការបិទខ្ទប់១៤ថ្ងៃតទៅទៀត។តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១មាន អ្នកឆ្លងជំងឺកូវីដ.១៩ សរុបចំនួន២១៣នាក់ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះ។តាមកាសង្កេតឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនូនដូចជាៈហាងលក់ទូរស័ព្ទដៃ ហាងលក់គ្រឿងបន្លាស់រថយន្ត និងគ្រឿងសំណង់ជាដើម។ល។ មានការបិទទ្វារអស់ហើយដែរ ដោយសារតែពួកគាត់ខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះបន្តទៀត។ហើយមកដល់បច្ចុប្បន្ននេះអ្នកវិជ្ជាមានទាំងនោះបានបញ្ជូនយកទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក ត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំអស់ហើយ។ដោយតម្រូវឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ និងលាងដៃជាមួយសាប៊ូ អាល់កុលជាប្រចាំផងដែរ៕