About Me

header ads

ពិធីក្រុងពាលីសម្ភោធការថតខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥

     ព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមសាធ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២១ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានរៀបចំពិធីក្រុងពាលីសម្ភោធការថតខ្សែភាពយន្តភាគរបស់ខ្លួន រឿង ខ្ទមចាំស្នេហ៍ ក្រោមអធិបតីភាព លោក ហួង តារាមុនី អគ្គនាយកវិទ្យុ-ទូរទស្សន៍ កងយោធលខេមរភូមិន្ទ និងតារាសម្តែងជាច្រើនរូបទៀត។



លោក ហួង តារា មុនី អគ្គនាយកវិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ

    លោកទិត្យ ធារិទ្ធិ អ្នកដឹកនាំរឿងបានថ្លែងថា រឿង ខ្ទមចាំស្នេហ៍ មានចំនួន៣៨ភាគ ដោយប្រើរយៈ ពេលថតប្រមាណ៣ខែទៅ៣ខែកន្លះ ទីតាំងភាគច្រើនព្រៃភ្នំ ទឹកជ្រោះ និងមួយចំនួនទៀតគឺខេត្តសៀមរាប។ វាជាសាច់រឿងបុរាណ ឆ្លុះបញ្ចាំងពីស្នេហាចាំជាតិ ភាពស្មោះត្រង់របស់តួឯកស្រី ស៊ូលះបង់ជីវិតដើម្បីស្នេហាទោះបីដឹងថាវាជារឿងខុសដំណមក៍ដោយ។ បង្ហាញពីការបែងចែកវណ្ណៈសង្គម រើសអើង កំសត់ព្រាត់ប្រាស់ ចង្រៃអុតបាត ឈឺចាប់ ក្នុងសង្គមមនុស្សបុរាណ។អប់រំសីលធម៌ អោយមនុស្សចេះធ្វើអំពើល្អ សង្គ្រោះគ្នា ជួយគ្នាក្នុងគ្រាមានអាសន្ន ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

លោក ទិត្យ ធារិទ្ធិ

    ឯកឧត្តម ស៊ិន សុផាត គណកម្មាធិការត្រួតពិនិត្យការផលិតខ្សែភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥បានថ្លែងសំណូមពរអោយសិល្បៈករ ចេះស្រលាញ់គ្នា ជួយគ្នា សាមគ្គី ជាគ្រួសារតែមួយ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៍ដោយក្នុងការថតខ្សែភាពយន្តនេះនិងសូមអោយទស្សនិកជនរង់ចាំទស្សនាទាំងអស់គ្នានូវសាច់រឿងនេះក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តម ស៊ិន សុផាត
    លោក គង់ សុភី តារាសម្តែងជើងចាស់បានថ្លែងថា លោកមានការសប្បាយចិត្ត ដែលបានចូលរួមថត ក្នុងរឿងនេះ ដោយដើរតួជាឪពុកចិញ្ចឹមតួស្រី ហើយបានសង្គ្រោះនាងអោយមានសម្រស់ស្អាត លោកគឺជាតួអង្គ ជួយសង្គ្រោះ និងអប់រំមនុស្ស។

លោក គង់ សុភី
    ចំពោះលោក មុំ សុទ្ធារ៉ា និងកញ្ញា សេង ស្រីនាង ដែលជាតួឯកប្រុស ស្រី ក្នុងរឿងនេះ បានបង្ហាញ ទឹកចិត្តសប្បាយរីករាយដែលបានសម្តែងជាតួឯកក្នុងរឿង លោក និងកញ្ញា បានសន្យាថានឹងខិតខំប្រឹងប្រែងអោយអស់សមត្ថភាពទោះជារឿងបែបបុរាណក៍ដោយដើម្បីបំរើអារម្មណ៍ទស្សនិកជន។


លោក មុំ សុទ្ធារ៉ា និងកញ្ញា សេង ស្រីនាង
    សូមបញ្ជាក់ថា រឿង ខ្ទបចាំស្នេហ៍ មានការចូលរួមសម្តែងដោយតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំងតារាជើងចាស់ និងតារារះថ្មីៗជាច្រើនរូបដើម្បីធ្វើអោយសាច់រឿងនេះល្អ។









សកម្មភាពពិធីក្រុងពាលីសម្ភោធការថតខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។