About Me

header ads

មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរវៀងម៉ូតូ២គ្រឿងបុកគ្នា

ខេត្តកំពង់ឆ្នាំង:

មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរវៀងម៉ូតូ២គ្រឿងបុកគ្នា ។ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតនៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនៅចំណុចមុខបឹងពោធិ៍លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦២និង៦៣ ដែលស្ថិតភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។



ប្រភពពីសមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ  ពាក់ផ្លាកលេខ  ភ្នំពេញ 1W 3194  អ្នកបើកបរឈ្មោះ សុឹម  វន ភេទប្រុស  អាយុ ៥៧ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅខាងជើង ។ ប្រភពពីសមត្ថកិច្ចខាងលើបានអោយដឹងទៀតថានៅមុនពេលកើតហេតុមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ារថយន្តមួយគ្រឿងដែលនៅពីមុខក៏ជ្រុលចង្កូតទៅបុកនិងម៉ូតូម៉ាកហុងដា C125 ពណ៍ ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1G 5805 អ្នកបើកបរឈ្មោះ ស្រេង មករា ភេទ ប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរពីជើងឆ្ពោះទៅខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា  ។


ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលអោយមនុស្ស ០២នាក់បានរង របួសធ្ងន់ម្នាក់ និងខូចម៉ូតូ០២គ្រឿង ខូចធ្ងន់០១គ្រឿង ។ក្រោយពេលកើតហេតុជនរងគ្រោះទាំអ២នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលើសុខភាពតាជេស ។ វត្ថុតាងត្រូវបានកម្លាំងជំនាញចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយតាមនិតិវិធីផងដែរ ៕