About Me

header ads

ក្មេងស្រី០២នាក់លង់ទឹកស្លាប់ខណះចុះលេងទឺករណ្តៅដីពេលទៅមើលគោជាមួយជីដូន

ខេត្តកំពង់ឆ្នាំង : 

ក្មេងស្រី០២ នាក់បានលង់ទឹកស្លាប់ពេលដែលទៅមើលគោជាមួយជីដូន ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥និង៥៣នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២១មហសិលមិញនៅចំណុចរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ។សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាកុមារីរងគ្រោះទាំង០២នាក់  ខាងលើមាន: ទី១ ឈ្មោះ  ផល់ ស្រីដា ភេទស្រីអាយុ ០៩ ឆ្នាំដែលមានឪពុកឈ្មោះសឿន ខា ម្តាយ ឈ្មោះឡុង ស៊ីថា និងទី២ឈ្មោះ  ផល់ ស្រីនាថ ភេទស្រី អាយុ ៤ ឆ្នាំ ដែលមានឪពុក ឈ្មោះ  សឿន ផា ម្តាយឈ្មោះ ទេព ស្រីនាង ។



បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ធានខាងលើ ក្មេងស្រីទាំងពីរនាក់បានទៅមើលគោជាមួយជីដូនដែលមានឈ្មោះ ភាព អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបាននាំគ្នាចុះលេងទឹករណ្តៅដីមួយកន្លែងក៍បណ្តាលអោយលង់ទឹកស្លាប់ទាំង០២នាក់តែម្តង ។ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលមូលដ្ឋានបានធ្វើការពិនិត្យនិងធ្វើកំណតើហេតុរួចរាល់និងបានប្រគល់សាកសពក្មេងស្រីទាំង២នាក់ប្រគល់អោយក្រុមគ្រួសារនាំយកទៅលំនៅដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ដោយនៅថ្ងៃនេះផងដែរអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យនិងបាននាំយកអំណោងមួយចំនួនទៅប្រគល់ជួនគ្រួសារសពក្មេងស្រីទាំង២ចូលរួមក្នុងពិធីបុណ្យនោះផងដែរ ៕