About Me

header ads

រដ្ឋបានលខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវិដ.១៩ចំនួន១០៤នាក់ក្នុងតំបន់ក្រុងបានលុង

ខេត្តរតនគិរី៖

ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តរតនគិរីដែលជាការផ្ទុះនៅក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងមសនមនុស្សជាច្រើននាក់វិជ្ជមាន។នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៨.១៩ខែមិថុនាឆ្នាំ២០២១បានស្រាវជ្រាវរកឃើញករណីវិជ្ជមានកូវិដ១៩ចំនួន១០៤នាក់ដែលពាក់ព័ន្ធព្រិត្តិការណ៍២០គម្ភៈនោះ។រដ្ឋបាលខេត្តរតនគិរីមានកិត្តិយសជម្រាបនិងអំពាវនាវដល់សារធារណជនទាំងអស់ថាតាមរយៈលទ្ធផលខាងលើបង្ហាញថាជំងឺកូវិដ.១៩បានកំពង់មានវត្តមានផ្ទុះរាលដាលដល់សហគមន៍ទ្រង់ទ្រាយធំនិងអាចរាលដាលបន្តបន្ទាប់ទៀតដែលបង្ករជាហានិភ័យដល់សុខភាពសាធរណរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។






សាធរណៈជនទាំងអស់ដែលបានពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយបុគល់ខាងលើសូមស្ម័គ្រចិត្តធ្វើតេស្តសំណាកឬនៅដាច់ដោយឡែកពីអ្នកដ៍ទៃតាមដានសុខភាពជាប្រចាំផង។បើមានសង្ស័យសូមរាយការណ៍ភ្លាមទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានទំនាក់ទំនងទូរស័ព្ទ០៩៧៥៩៥៧៧៨៨.០៩២១២១៣៨៣.០៩៧៧៧៥១២១២។សង្ឃឹមយ៉ាងមុតមាំថាសាធារណជនទាំងអស់និងចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានារ៣កុំ៣ការពារនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវិដ.១៩ចូលក្នុងសហគមន៍និងក្រុមគ្រួសារបន្តទៀត។ហើយការរកឃើញវិជ្ជមានកូវិច.១៩នោះភាគច្រើនកើតមាននៅក្នុងតំបន់ភូមិសាស្រ្តសង្កាត់ឡាបានសៀក.សង្កាត់បឹងកន្សែងក្រុងបានលុងនិងស្រុកបរកែវឯអ្នកទាំងអស់នោះស្ថិតក្នងកំពុងសម្រាកព្យាបាលនិងធ្វើចត្តាឡីសផងដែរ។និងសូមជំរាបបងប្អូនប្រិយមិត្តភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរដែលចង់មកកំសាន្តខេត្តរតនគិរីនោះ ឱ្យបានជ្រាបថា តំបន់កំសាន្តនានាក្នុងខេត្តរតនគិរី មិនទាន់ត្រូវបានអនុញ្ញាតឱ្យយបើកបម្រើភ្ញៀវទេសចរណ៍នៅឡើយទេ ! ជាពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត បឹងយក្ខឡោមនោះតែម្តងនិងតំបន់់នានាក្នុងក្រងបានលុងសមត្ថកិច្ចកំពុងយាមកាមដោយប្រុងប្រយ័ត្នផងដែររាល់ភ្ញៀវដែលចេញចូលនៅតំបន់មួយចំនួននោះ៕