ជំនាញអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់បញ្ជូនទៅតុលាការ

ខេត្តកំពង់ចាម ៖  

ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ចំនួន០៦នាក់  រថយន្ត០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ។




ប្រតិបត្តិការនេះធ្វើរនៅវេលាម៉ោង ១៨.៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោម(វិធានញុះញង់)ជាក់ស្ដែង ។លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានអោយដឹងថា ករណីនេះជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១/ឈ្មោះ ធឿន លីហេង ហៅ ប៊ឹម ភេទ ប្រុស  អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិទី២ សង្កាត់វាលវង់  ក្រុងកំពង់ចាម ខេត្តកំពង់ចាម។២.ឈ្មោះ ម៉ាត់ អារ៉ាហ្វិន ហៅ ហ្វី ភេទ ប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាលើ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។និងដកហូតវត្ថុតាងរួមមាន:

-ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ (ទម្ងន់០.៧០ក្រាម)

-ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាកអាយហ្វូនហ្វាយ)

-សម្ភារៈប្រើប្រាស់និងថងប្លាស្ទិកវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នបានបញ្ជូនខ្លួនជនសង្ស័យមក កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕