About Me

header ads

កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរីបានឃាត់ខ្លួនបុរសម្នាក់កែច្នៃអាវុធ សម្រាប់បាញ់គ្រាប់ពិតនិងរក្សាទុកដោយខុសច្បាប់

ខេត្តកំពង់ឆ្នាំង : កម្លាំងអធិការនគរបាលស្រុកជលគិរីនៅវេលាម៉ោង 9 និង 20 នាទីព្រឹកថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2021 បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងអាវុធកែច្នៃបាញ់គ្រាប់ពិតចំនួន 1 ដើម និងគ្រាប់ជាច្រើនគ្រាប់ទៀត  ដែលបានលាក់ទុក នៅក្នុងលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី។


យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកជលគីរីបានឱ្យដឹងថា ជនសង្ស័យដែលបានលាក់ទុកនិងប្រើប្រាស់អាវុធកែឆ្នៃបាញ់គ្រាប់ពិតខុសច្បាប់ខាងលើនេះមានឈ្មោះគង់ សាវីន ភេទប្រុសអាយុ 34 ឆ្នាំ មានទីលំនៅ ភូមិតាមល់ លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។


ប្រភពដដែលបានបន្តថាក្រោយ ការឃាត់ខ្លួនជនសង្ស័យខាងលើបានដកហូតអាវុធកែច្នៃបាញ់គ្រាប់ពិត ជាច្រើនប្រភេទ គ្រាប់កាំភ្លើងអាកា  មានគ្រាប់ អាកា៤៧ ចំនួន27 គ្រាប់ និងគ្រាប់ កាំភ្លើងអឹម១៦ ចំនួន 7 គ្រាប់ ។


 បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ក្នុងបទលាក់ទុកនិងប្រើប្រាស់អាវុធដោយខុសច្បាប់ ៕

សុក្ខារិន