About Me

header ads

កម្មករ-កម្មកានីរោងចក្រ ៣កន្លែង ស្ថិតនៅស្រុកជើងព្រៃ យល់ព្រមទទួលយកដំណោះស្រាយ ពីអាជ្ញាធរខេត្តកំពង់ចាម និងម្ចាស់រោងចក្រ

ខេត្តកំពង់ចាម

កម្មករកម្មការិនី បម្រើការងារ នៅរោងចក្រ ៣កន្លែង ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានយល់ព្រម ទទួលយកដំណោះស្រាយ រវាងអាជ្ញាធរខេត្តកំពង់ចាម ជាមួយនឹងប្រធានរោងចក្រ ក្រោយផ្ទុះបាតុកម្មតវ៉ា ដាក់សំណូមពរមួយចំនួន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ។តាមសេចក្ដីរាយការណ៍ របស់ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ឲ្យដឹងថា ករណីកម្មកររោងចក្រ ចំនួន ០៣កន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រមូលផ្ដុំគ្នាតវា ឈានទៅដល់ការបិទផ្លូវ មិនឲ្យធ្វើចរាចរ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។ កម្មកររោងចក្រ ០៣កន្លែង នោះ គឺ ៖ ១.រោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី  ២.រោងចក្រម៉ាន់ឡុងស៊ូ ៣.រោងចក្រឡុងឈឹងស៊ូផាត ។ 


ប្រភពដដែល បានឲ្យដឹងទៀតថា កម្មករ-កម្មការិនី បានប្រមូលផ្ដុំគ្នា ហើយមិនចូលធ្វើការ ដោយពួកគេទាមទារឱ្យនាយករោងចក្រ ធ្វើតាមសំណូមពររបស់ខ្លួន តាមល័ក្ខខ័ណ្ឌ ដូចខាក្រោម ៖១.សុំធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយទទួលប្រាក់ឈ្នួល ៥០% ។២.សុំធ្វើការយកសំណាកកម្មកររោងចក្រទាំងអស់គ្នា ។ ៣.សុំឱ្យក្រុមហ៊ុន បើកប្រាក់ឈ្នួល ជូនកម្មករ-និយោជិកឱ្យបានទៀងទាត់ ។ លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ផ្អែកតាមសំណូមពរនេះ នាយករោងចក្រ មិនចេញមកដោះស្រាយភ្លាមៗនោះទេ រហូតឈានដល់កម្មករកម្មការនី ធ្វើការបិទផ្លូវ ធ្វើចរាចរឆ្លងកាត់ នៅចំណុចមុខរោងចក្រវ៉ាឡុង តែម្ដង ។ជាមួយគ្នានោះដែរ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចុះធ្វើការសម្របសម្រួល ជាលទ្ធផល គឺខាងភាគីរោងចក្រ បានយល់ព្រម តាមសំណូមពរ របស់កម្មករ-កម្មការនី ដែលបានស្នើឡើង តាមការព្រមព្រៀងដូច ខាងក្រោម ៖ ១.យល់ព្រមធ្វើតេសរហ័ស ដល់កម្មករកម្មការនីទាំងអស់ ដល់បងប្អូនក្នុងរោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី ,រោងចក្រម៉ាន់ឡុងស៊ូ និងរោងចក្រ ឡុងឈឹងស៊ូផាត ។២.រោងចក្រវ៉ាឡុង ខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី អ្នករឃើញវិជ្ជមានកូវីដ ១៩ បញ្ជូនទៅព្យាបាល នៅកំពង់ចាម ។ អ្នកប៉ះពា់ផ្ទាល់ ធ្វើចត្តាឡីស័កនៅតាមការរៀបចំ របស់ក្រុមហ៊ុន ពុំទទួលបានប្រាក់ឈ្នួលទេ តែក្រុមហ៊ុនទទួលខុសត្រូវ លើការផ្គត់ផ្គង់ជីវភាព ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ។ 




ចំពោះ អ្នកប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក នៅតាមផ្ទះដោយទទួលប្រាក់ឈ្នួលចំនួន ៥០% ។ រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក លទ្ធផលអវិជ្ជមាន កម្មករយល់ព្រមចូលធ្វើការងារវិញ នៅថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែ បើវិជ្ជមាន ភាគីទាំង ២ យល់ព្រមអនុវត្តតាមនីតិវិធីច្បាប់ ។៣.ក្រុមហ៊ុនយល់ព្រម បើកប្រាក់ឈ្នួលឱ្យបានទៀងទាត់ ជូនកម្មករនិយោជិត តាមច្បាប់ស្ដីពីការងារនិងលិខិតបទដ្ឋានជាធរមាន។ កម្មករកម្មការនី ដែលធ្វើកូដកម្មនៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២១ ។ ដូចគ្នានោះដែរ កម្មករកម្មការនី ដែលធ្វើកូដកម្មនៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន បានយល់ព្រមឱ្យប្រើប្រាស់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងច្បាប់ធុរៈ ផងដែរ ។បើតាមការបញ្ជាក់ របស់ លោក អូត ឈាងលី កាលពីថ្ងៃទី៣០ ខែឧសភា ម្សិលម៉ិញនេះ កម្មករ-កម្មការនី ដែលធ្វើកូដកម្មតវ៉ានោះ បាននាំគ្នាអញ្ជើញមកពិនិត្យសំណាក ដោយសេចក្ដីសប្បាយរីករាយ ពោលគឺ គ្មានការតវ៉ា ដូចកាលពីថ្ងៃទី២៩ ឧសភា ទៀតឡើយ ៕