About Me

header ads

អាជ្ញាធរខេត្តចុះសម្របសម្រួលកម្មករ-កម្មការនីរោងច្រក ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង បន្ទាប់ពីមានការតវ៉ាសុំផ្អាកធ្វើការមួយរយៈដើម្បីការពារការរីករាលនៃជំងឺកូវីដ-19

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តចុះសម្របសម្រួលកម្មករ កម្មការនីរោងច្រក ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង បន្ទាប់ពីមានការតវ៉ាសុំផ្អាកធ្វើការមួយរយៈដើម្បីការពារការរីករាលនៃជំងឺកូវីដ-19 នៅថ្ងៃទី04 ខែមិថុនា ឆ្នាំ2021 នៅទីតាំងរោងចក្រHI-TECH ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។



ការលើកឡើងរបស់កម្មករ -កម្មការនីរោងចក្រ HI-TECHខាងលើបានរៀបរាប់ថា ការតវ៉ានេះ គឺសុំឲ្យខាងអ្នកគ្រប់គ្រងរោងចក្រផ្អាកការងារជាបណ្តោះអាសន្នសិន ព្រោះពួកគាត់ខ្លាចឆ្លងជំងឺកូវីដ-19។ ហើយបានបញ្ជាក់ថាក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាងខាងលើនេះ ត្រូវបានមន្ត្រីជំនាញសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-19 និងមានការប្រកាសបញ្ជាក់ព័ត៌មានពីអាជ្ញាធរក្រុងផងដែរ។ តែខាងអ្នកគ្រប់គ្រងរោងចក្រនៅតែបន្តឲ្យពួកគាត់ធ្វើការ ទើបនៅទី04 ខែមិថុនានេះ កម្មករ-កម្មការនី ដោយមានការភ័យឆ្លងជំងឺកូវីដ-19 ទើបតវ៉ាសុំសំរាករយៈពេល១៤ថ្ងៃសិន ព្រោះមានការបារម្ភ ដោយឃើញមានរថយន្តមកដឹកកម្មករ កម្មការនី ដែលជាប់ពាក់ព័ន្ធ ដើម្បីយកសំណាក។



ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការតវ៉ារបស់កម្មករ-កម្មការនីខាងលើ គឺពួកគាត់មានការព្រួយបារម្ភពីសុខភាពរបស់ពួកគាត់ ដោយសារនៅក្នុងរោងចក្រខាងលើ មានកម្មករ-កម្មការនីមានវិជ្ជមានកូវីដ-19 ហើយលក្ខខណ្ឌដែលធ្វើការតវ៉ានេះ គឺសុំផ្អាកការងារ បិទរោងចក្រជាបណ្តោះអាសន្នតែម្តង ប៉ុន្តែសុំឧបត្ថម្ភថវិកាដែលពួកគាត់មិនបានធ្វើការ។ 


ឯកឧត្តម អ៊ុំ រាត្រី បន្ថែមថា លក្ខខណ្ឌរបស់កម្មករ-កម្មការនីខាងលើនេះ ឯកឧត្តមបានដឹកនាំកម្លាំងបានទៅសម្របសម្រួលជាមួយពួកគាត់យល់ព្រមរួចហើយ ដោយឲ្យខាងរោងចក្របិទជាបណ្តោះអាសន្នសិន តែមិនមានការឧបត្ថម្ភថវិកាដល់ពួកគាត់នោះទេ ហើយអ្នកពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-19 ត្រូវបានជំនាញចុះយកសំណាករួចហើយ និងកំពុងពិភាក្សារឿងយកសំណាក តើត្រូវយកសំណាកពួកគាត់ទាំងអស់យ៉ាងណាបន្តទៀត៕ 





(សៅនៅ)