About Me

header ads

គ្រួសារប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីត19ទទួលអំណោយពីគណបក្សស្រុកកំពង់សៀមសៀម

កំពង់ង់ចាម

ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១ លោក ប៊ិន ឡាដា ប្រធានគណបក្សស្រុកកំពង់សៀមខេត្តកំពង់ង់ចាម និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀមចែកជូនគ្រួសារប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីត19 ចំនួន៥គ្រួសារនិងគ្រួសារចាស់ជរាជួបការលំបាកចំនួន៥គ្រួសារ ដែល១គ្រួសារៗទទួលបានអង្ករ២៥គ.ក្រ. មី១កេស ត្រីខ១យួរ ។





ក្នុងឱកាសនោះលោក ប៊ិន ឡាដា ប្រធានគណបក្សស្រុកកំពង់សៀមបានពាំនាំមកនូវបណ្តំាផ្ញើសួរសុខទុក្ខ អំពីសំណាក់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត «៣ការពារ និង៣កុំ និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺ ឆ្លងដ៏ កាចសាហាវ នេះ ។