About Me

header ads

ក្រុមគ្រូពេទ្យ និងអាជ្ញាធរបានរក ឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧ នាក់ថ្មីទៀត

ខេត្តកំពង់ឆ្នាំង:

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០ ២១ នេះ នៅមុខផ្ទះរបស់ បុរសឈ្មោះ ពុឹង ភារក្ស ឋិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង គេពិនិត្យឃើញមាន សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះមកហ៊ុព័ទ្ធផ្ទះខាងលើនេះបន្ទាប់ពីបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧ នាក់កាលពីល្ងាចថ្ងៃទី ២៣  ខែឧសភា នេះ ។លោក សេងវិចិត្រអភិបាលរងស្រុករលាប្អៀរ បានឲ្យដឹងថា ផ្ទះអ្នកមានវិជ្ជមា នកូវីដខាងលើនេះ ជាផ្ទះជួលដែលមានបន្ទប់ជួលស្នាក់នៅចំនួន ៨ បន្ទប់ និងនៅក្នុងបន្ទប់ជួលមានអ្នកជួលស្នាក់នៅទាំងអស់ សរុបចំនួន ២២នាក់ ។ 






តាមការសាកសួររបស់អាជ្ញាធរ សម ត្ថកិច្ច និងក្រុមគ្រូពេទ្យជាបឋមបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៣ មានបុរសម្នាក់ ជាអ្នករស់នៅខេត្តព្រៃវែង ដែលបានមកជួលស្នាក់នៅ ផ្ទះជួលខាងលើនេះ ដោយមានអាការៈមិនស្រួលខ្លួនក៏បានទៅអោយគ្រូពេទ្យពិនិត្យព្យាបាល ។ ក្នុងពេលនោះគ្រូពេទ្យក៏បានធ្វើសំណាករកឃើញមានវិជ្ជកូវីដ១៩ បន្ទាប់មកក្រុមគ្រូ ពេទ្យក៏ចុះមកយកសំណាកមនុស្សផ្សេងទៀតនៅ ក្នុងផ្ទះជួលនេះសរុបក្នុងចំណោមមនុស្ស៨នាក់ ដែលបា នធ្វើសំណាកតាមឧបករណ៍រហ័សគឺរកឃើញអ្នក វិជ្ជមានកូវីដ១៩ ចំនួ ន៧នាក់ ។ ទោះបីយ៉ាងណាខាង លើនេះគ្រាន់តែជាព័ត៌មានបឋមដែលអ្នកយកព័ត៌មានយើងទទួលបានតែប៉ុណ្ណោះ ។ចំណែករដ្ឋបាលខេត្តកំពង់ឆ្នាំងមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន៧  នាក់ខាងលើនេះទេ ។ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែ ឧ សភានេះដែរ ស្ត្រីអ្នកមានវិជ្ជាមានកូវីដ១៩ ធ្ងន់ធ្ងរម្នាក់ក្នុងចំណោម ៧ នាក់ ត្រូវបានរថយន្តពេទ្យមកដឹកយកទៅព្យាបាលមុនគេ (សង្ស័យថាយកទៅព្យាបាលនៅទីក្រុងភ្នំពេ ញ) ចំណែកអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ ផ្សេងទៀត ក្រុមគ្រូ ពេទ្យប្រាប់ថា នឹងមកដឹកយកទៅអោយសម្រាកព្យាបាលនៅមន្ទីរពេ ទ្យបង្អែកស្រុកកំពង់ត្រឡាចតាមក្រោយនៅថ្ងៃនេះ ផងដែរ ។ជាមួយគ្នានេះដែរលោកសេងវិចិត្រអភិបាលរងស្រុករលៀប្អៀ ក៏បានធ្វើការណែនាំដល់អ្នករស់នៅក្នុងផ្ទះជួលទាំងអស់សូមសម្រាកធ្វើចត្តា ឡីស័កនៅផ្ទះ ដោយមិនត្រូវចេញដើរទៅណាឡើយ ។ ហើយបើមានសុខភាពមិនស្រួលត្រូវប្រញាប់ទៅពិនិត្យព្យាបាលនិងផ្ដល់សំណាកជាមួយក្រុមគ្រូពេទ្យជាបន្ទាន់ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលដល់ជំងឺកូវីដចូលក្នុងសហគមន៍ ៕