About Me

header ads

មនុស្ស ០៣នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន

មានករណើគ្រោះថ្នាក់ចរាចរ កើតឡើង កាលពីនៅវេលាម៉ោង១៨.០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិព្រែកសង្កែកើត ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រវាងរថយន្ត និងម៉ូតូ ក្នុងដំណើរស្របទិសគ្នា បណ្ដាលឲ្យមនុស្ស ០៣នាក់ រងរបួស ។



តាមប្រភពពីអាជ្ញាធរ ឲ្យដឹងថា ករណីនេះ បង្កឡើងដោយ រថយន្តមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរ ពីកើតទៅលិច បានប៉ះជាមួយ និងម៉ូតូ ម៉ាកស្កុបពីពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាច ធាង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមដំណើរជាមួយមនុស្ស ០២នាក់ ទៀត មាន ៖ ១.ឈ្មោះ ថន ថាន ភេទប្រុស អាយុ ១៤ឆ្នាំ ។ ២.ឈ្មោះ ភីន ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា (មិនពាក់មួក សុវត្តិភាព) ធ្វើដំណើរពីកើតទៅលិច ។ 



តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ករណីខាងលើ កើតឡើង ដោយសារអ្នកបើកបររថយន្ត បត់ស្តាំ ខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះ បណ្តាលឲ្យរងរបួសមនុស្ស ០៣នាក់ កម្រិតស្រាល និងខូចខាតម៉ូតូ ០១គ្រឿង កម្រិតស្រាល ។ បន្ទាប់ពីកើតហេតុ វត្ថុតាងម៉ូតូដែលខូចនេះ ត្រូវបានម្ចាស់យកទៅជួសជុលប្រើប្រាស់វិញ រីឯអ្នកបង្ករបានបើករថយន្ត បានរត់គេចខ្លួនបាត់តែម្ដង ៕