About Me

header ads

លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារសាលាស្រុក បានអមដំណើរ ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពសាលាឃុំវិហារធំ

កំពង់ចាម ៖ 

ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១ ស្រុកកំពង់សៀម ឃុំវិហារធំលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារសាលាស្រុក បានអមដំណើរ ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពសាលាឃុំវិហារធំ ដែលមានសមាជិកក្រុមប្រឹក្សាម្នាក់ បានឆ្លងជំងឺកូវីដ-១៩។ 



ក្នុងនោះ ឯកឧត្តម បានណែនាំដល់លោកមេឃុំអោយផ្អាកការផ្តល់សេវា នៅរដ្ឋបាលឃុំវិហារធំ ជាបណ្ដោះអាសន្នសិន ហើយបានណែនាំអោយរដ្ឋបាលឃុំពង្រឹងការចុះផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺកូវីត-១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។ ជាពិសេស ត្រូវណែនាំពួកគាត់អំពីវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ។