About Me

header ads

ប្រជាពលរដ្ឋ សង់រោងចិញ្ចឹមសត្វគោពូជល្អ ជាង៦០ក្បាល នៅលើដីចំការរបស់ខ្លួន ដោយដាំស្មៅសម្រាប់ទុកឱ្យស៊ី

ខេត្តប៉ៃលិន ៖ 

គេសង្កេតឃើញមាន ប្រជាពលរដ្ឋម្នាក់ បានសាងសង់រោង ចិញ្ចឹមសត្វគោជាង៦០ក្បាល នៅលើដីចំការរបស់ខ្លួន ស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃ លិន ដោយដាំស្មៅផ្អែមនៅក្បែររោង ទុកសម្រាប់ច្រូតឱ្យគោស៊ី ឆាប់ធំលឿន ងាយស្រួលក្នុងការល ក់ដូរ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គេសង្កេតឃើញកសិករម្នាក់ ឈ្មោះ ម៉េង ភេទប្រុស បានចិញ្ចឹមសត្វគោជាង៦០ក្បាល ខណ:កំពុងធ្វើរោង និងធ្វើស្នូកបន្ថែមទៀត សម្រាប់ទុកដាក់ស្មៅឱ្យមេគោ និងកូនគោស៊ីស្មៅផងដែរ ។ 





បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជាមេការ មើលថែសត្វគោ ឱ្យថៅកែខាងលើ បានឱ្យដឹងថា ៖  ការចិញ្ចឹមសត្វគោទាំងនេះ គឺមានរយ:ពេលជាង១ឆ្នាំមកហើយ ដោយមានដាក់ចំណី គឺចំណិតដំឡូងមីស្ងួត លាយជាមួយនឹងកន្ទក់ឱ្យសត្វគោស៊ី ឆាប់ធំ លឿន ក៏មានដាក់អំបិល ទុកសម្រាប់ឱ្យសត្វគោស៊ីយូរៗម្តង ដើម្បីកុំឱ្យរើសស្មៅ ឬចំណីអាហារ ដូច ជាចំបើងស្មៅស្ងួតជាដើម ។ ប្រភពបន្តទៀតថា ក្រៅពីនេះថៅកែក៏បានជួលកម្មករមួយចំនួន ឱ្យដើរច្រូតស្មៅ នៅតាមចំការពោត និងដំឡូងមីអ្នកភូមិ ដើម្បីយកមកដាក់ឱ្យសត្វគោស៊ី ហើយថែមទាំងដាំដើមស្មៅផ្អែមក្បែររោងគោ ដែលយកមកពីកន្លែងផ្សេងទុកសម្រាប់ច្រូតឱ្យគោទាំងអស់ស៊ី ព្រោះជាស្មៅដែលមានជីវជាតិល្អ ។ សត្វគោទាំងអស់គឺជាពូជគោល្អ ដែលមានតម្លៃខ្ពស់ គេអាចលក់១ក្បាលមិនក្រោម៦លានរៀលនោះឡើយ ហើយសាច់វាក៏មានឱជារសឆ្ងាញ់ថែមទៀត ខុសពីសាច់គោស្រែធម្មតា ព្រោះគោនេះជាគោកូនកាត់យកមកពីប្រទេសក្រៅ ។ 



ប្រភពបញ្ជាក់ថា មិនត្រឹមតែបំប៉នស្មៅ ប៉ុណ្ណោះទេ កម្មករទាំងអស់ ក៏នាំគ្នាមើលថែសត្វគោ ដើម្បីកុំឱ្យកើតមានជំងឺផ្សេងៗ ជាពិសេសកូនគោតូចៗ និងមេគោផើមផងដែរ ព្រោះបើមានការងាប់ ឬរលូតសត្វគោនាំឱ្យមានការខាតបង់ផងដែរ ។ ចំណែកលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ សត្វគោទាំងអស់ខាងលើ ត្រូវបានម្ចាស់ទិញមកពីប្រទេសផ្សេង ព្រោះជាសត្វគោ ដែលមានតម្លៃខ្ពស់ មានមាឌធំៗ ស្លឹកត្រចៀកវែង ជាសត្វគោកូនកាត់ មិនធ្លាប់មានពីមុនមក ។ លោកបន្តទៀតថា ចំពោះការលក់ដូរ ក៏មានតម្លៃខុសពីសត្វគោស្រែយើងធម្មតាដែរ ពោលគឺមានតម្លៃខ្ពស់ឆ្ងាយ ។ ចំណែកការធ្វើ ទ្រុង និងរោង ខាងម្ចាស់សត្វគោនេះ គឺគេមានបច្ចេកទេសខ្លួនឯង ដោយលោកក៏បានចូលទៅណែ នាំឱ្យម្ចាស់គោខាងលើ បើថ្ងៃក្រោយមានបញ្ហាប្រឈមនឹងជំងឺ អាចទាក់ទងមកមន្រ្តីជំនាញ ដើម្បី ចុះទៅពិនិត្យព្យាបាល និងប្រាប់ពីរបៀបថែគោថែមទៀតផង ៕