About Me

header ads

ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះ១ខ្នងទើបសាសងថ្មីដួលរលំរាបដល់ដីនិង៣ខ្នងទៀតប៉ើងដំបូល

ខេត្តកំពង់ឆ្នាំង:

នៅវេលាម៉ោង ១២ រំលងអាធ្រាតឈានចូលថ្ងៃទី៤ឧសភា២០២១គ្រោះធម្មជាតិភ្លៀងដើមខែមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះមួយខ្នងដែលទើបនិងសាងសងថ្មីរលំដួលរាបដល់ដីមានទំហំ ០៧.ម៉ែត្រគុណនិង០៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងនិងផ្ទះ៣ខ្នងទៀតរងការបើងដំបូលផងដែរ។សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាម្ចាស់ផ្ទះខាងលើនេះមានឈ្មោះ នូ សារូ ភេទប្រុសអាយុ ៤៣ ឆ្នាំប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ ឆ្នាំនៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបណ្ដាល ខូចខាតផ្ទះ១ខ្នងទាំងស្រុងនិងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះប៉ុន្តែក្នុងពេលកើតហេតុនេះពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងអ្នកជិតខាងនោះឡើយ ។




នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោកប្រាក់សោភ័ណ្ឌបានឲ្យដឹងនៅព្រឹកថ្ងៃទី 4 ឧសភា 2021 ថានៅថ្ងៃស្អែកនេះអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យនឹងយកយកគ្រឿងសម្ភារៈបរិភោគប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះនិងប៉ើងដំបូលផងដែរ ។សូមបញ្ជាក់ផងដែរថានេះជាករណីទីមួយហើយដែលកើតមានករណីភ្លៀងលាយឡំនិងខ្យល់នៅក្នុងដើមឆ្នាំ២០២១៕