About Me

header ads

ផ្ទះ១ខ្នងត្រូវរន្ទះបាញ់ឆេះអស់ទាំងស្រុង តែមិនមានរងគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ

ក្រចេះ៖ 

រន្ទះបានបាញ់ផ្ទះពលរដ្ឋ០១ខ្នងបណ្ដាលឲ្យឆេះអស់ទាំស្រុង ប៉ុន្តែមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ កាលពីព្រលប់ថ្ងៃទី១៧ ខែឧភា​ ឆ្នាំ២០២១  នៅចំណុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ នគរបាលស្រុកស្នួលបានឲ្យដឹងថា៖ ករណី គ្រោះធម្មជាតិបង្កឲ្យកើតនូវគ្រោះអគ្គីភ័យមួយនេះ បណ្តាលឲ្យផ្ទះពលរដ្ឋ០១ខ្នង ទំហំ ៨x១៦ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹក បានឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។ នគរបាលបានបញ្ជាក់ឲ្យដឹងថា៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជួន សឿន ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ អ៉ី ធាវិ អាយុ ៣៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំតើតហេតុខាងលើ។ គ្រោះអគ្គីភ័យនេះបានបំផ្លាញ់អស់ទ្រព្យសម្បត្តិរួមមាន ÷ គ្រែ ១, ទូទឹកកក ១, ទូដាក់ខោអាវ ១, គ្រឿងសង្ហាររឹម ១ឈុត, ប្រាក់រៀល ចំនួន ២៣លានរៀល សរុបជាថវិកាក្នុងការខូចខាតចំនួនប្រមាណ ៣ម៉ឺនដុល្លា ។







   គួរបញ្ជាក់ថា៖ ករណីខាងលើនេះ មិនបណ្តាលអោយរងគ្រោះថ្នាក់ ឬបាត់បង់អាយុជីវិតមនុស្សនោះទេ ដោយសារតែម្ចាស់ផ្ទះមិននៅ ។ក្នុងករណីនេះដែរកម្លាំងនគរបាលសង្គ្រោះអគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបាញ់ពន្លត់ អស់ទឹក ចំនួន ០១រថយន្ត ទើបរលត់អស់ និងទប់ស្កាត់មិនឲ្យឆេះរាលដាលបន្តទៅផ្ទះជិតខាងនោះទេ។