About Me

header ads

មន្ទីរសាធារណការខេត្តកោះកុងបានរៀបចំពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់

កោះកុង ៖

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១  ពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ  ក្រុងខេមរភូមិន្ទ  ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឡើងអានរបាយការណ៍ ឱ្យដឹងថា គម្រោងសាងសង់​កំពង់ផែថ្មី​មួយ​​នេះជាប្រភេទបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។





លោកប្រធានមន្ទីរ បានបន្ថែមថា សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េកម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ  ។គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាង​ណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ។ជាចុងក្រោយលោកបានបន្តថា ដើម្បីឱ្យដំណើរការសាងសង់កំពង់ផែនេះប្រព្រឹត្តទៅដោយជោគជ័យលោកសូមអធ្យាស្រ័យនិងយោគយល់ចំពោះការរំខានខ្លះដែលកើតមានពីការសាងសង់កំពង់ផែ ហើយដើម្បីសុវត្ថិភាពក្នុងការសាងសង់សូមបងប្អូនប្រជាពលរដ្ឋបើមិនមានការចាំបាច់ទេសូមកុំចេញចូលបរិវេណសាងសង់ក្រែងអាចកើតមានគ្រោះថ្នាក់ដោយជាថាហេតុក៏ដូចជាការរំខានដល់ការសាងសង់ផងដែរ ។សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយោគយល់និងចូលរួមសហការដើម្បីឲ្យដំណើរការសាងសង់កំពង់ផែនេះប្រព្រឹត្តទៅដោយជោគជ័យ ។