About Me

header ads

មន្រ្តីនៃមន្ទីរកសិកម្មខេត្ត ចុះពិនិត្យមើលដំណាំស្រូវប្រាំង និងស្រូវវស្សា របស់ប្រជាកសិករនៅ ក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ 

ដំណាំស្រូវប្រាំង និងស្រូវវស្សា ដែលប្រជាកសិករ រស់នៅក្នុងភូមិភ្នំកុយ ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាដាំដុះកំពុងលូតលាស់យ៉ាងល្អ ដោយអ្នកខ្លះនឹងចាប់ផ្តើមធ្វើការច្រូតកាត់ ប្រមូលផលក្នុងរយ:ពេលជាង១០ថ្ងៃខាងមុខនេះ ។ ទើបកាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខាងមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងណែនាំឱ្យប្រជាពលរដ្ឋ ឱ្យយល់ដឹងពីរបៀបប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីសរីរាង្គ សម្រាប់ដាក់ទៅលើដំណាំស្រូវឱ្យបានល្អ ទទួលបានផលខ្ពស់ថែមទៀត ។   



បើតាមការរៀបរាប់របស់កសិករម្នាក់ ឈ្មោះ  ពន្លឺ អាយុ៤០ឆ្នាំ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានធ្វើស្រែជាង២ហិកតា ដោយដាំស្រូវស្រាលប្រភេទ «សែនក្រអូប» ដែលមានរយ:ពេលជាង៣ខែ ទើបទុំអាចប្រមូលផល ។ គាត់បន្តទៀតថា នៅដើមឆ្នាំ២០២១នេះ ទិន្នផលស្រូវស្រាលរបស់ខ្លួនឡើងខ្ពស់ជាងឆ្នាំមុនៗ ដោយនៅឆ្នាំនេះ ក្រោយប្រមូលផល គាត់ថ្លឹងលក់បានជាង១០តោន ខណ:ពេលឆ្នាំមុនស្រូវទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ហើយបានផលតិចតួចប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ ការធ្វើស្រែប្រាំងរបស់គាត់មិនជួបហានិភ័យអ្វីនោះឡើយ ដោយបន្ទាប់ពីទទួលបានជីសរីរាង្គប្រភេទ ដេអាប៉េ (DAP) ពីខាងមន្ទីរកសិកម្ម រួចយកទៅដាក់ ឃើញថា អត់មានដង្កូវ ឬក្រាស៊ីនោះឡើយ ។  ដូច្នេះ ក្រោយពេលប្រមូលផលលក់រួច គាត់អាចលក់ឱ្យឈ្មួញ ដើម្បីយកប្រាក់ទៅសងជំពាក់បំណុ លគេ ។ គាត់ក៏សូមថ្លែងអំណរគុណដល់ខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ បង្ហាត់បង្រៀន រូបគាត់ ក៏ដូចជាដល់កសិករផ្សេងៗ ឱ្យចេះពីរបៀបប្រើប្រាស់ជី និងថ្នាំកំចាត់សត្វល្អិត និងផ្តល់នូវសម្ភារ:កសិកម្មមួយចំនួនទៀត ។ 



លើសពីនេះ គាត់ក៏សប្បាយរីករាយនៅពេលឃើញទិដ្ឋភាពស្រូវប្រាំង និងស្រូវវស្សានាពេលនេះ កំពុងតែដុះលូតលាស់បានយ៉ាងល្អ ក្រោយពីអនុវត្ត ហើយទទួលបានការបង្ហាត់បង្រៀនបច្ចេក ទេសថ្មីៗ ពីខាងមន្ទីកសិកម្មខេត្តប៉ៃលិន ។ ក្នុងការចុះពិនិត្យមើលដំណាំស្រូវរបស់កសិករខាងលើនេះ លោក ផាន សុផាន់ណារ៉ា ប្រធា នការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ក៏បានរៀបរាប់ឱ្យដឹងដែរថា ៖ ខាងលោកបានដឹកនាំក្រុមការងារ ចុះតាមដានមើលការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងភូមិភ្នំកុយ និងភូមិសំបូរ ហៅអាចម៍ គោ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបន្តទៀតថា ការចុះតាមដានមើលការបង្កបង្កើនផលស្រូវនេះ សង្កេតឃើញថា ស្រែមួយចំនួនធំ ដុះលូតលាស់បានយ៉ាងល្អ ដោយទទួលរបបទឹកភ្លៀងគ្រប់គ្រាន់ ។ នៅក្នុងការអនុវត្តធ្វើស្រូវប្រាំងនេះ គឺមានចំនួន៧៨០ហិកតា ស្មើនឹង១២០ភាគរយនៃផែនការ មានន័យថា កសិករធ្វើស្រូវប្រាំងបានប្រសើរជាងឆ្នាំមុន ធ្វើលើសផែនការ២០ភាគរយ ។ ដោយឡែក ស្រូវវស្សា កសិករទើបតែចុះអនុវត្តនៅចុងខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ គឺអនុវត្ត បាន៥៥០ហិកតា គឺស្មើនឹង៥ភាគរយ នៃការដាំដុះសរុបជាង៦០០០ហិកតា ។  តាមរយ:គម្រោងបង្កើនលទ្ធភាពកសិកម្ម នៃការផ្សព្វផ្សាយ ខាងមន្ទីរបានចងក្រងជាក្រុមកសិក រផលិតស្រូវពូជ ដែលមានសមាជិក៥០នាក់ ដោយបណ្តុះបណ្តាលបច្ចេកទេសជ្រើសរើសពូជ រៀប ចំដីដាំដុះ និងបង្ហាត់បង្រៀនពីរបៀបប្រើប្រាស់ជីផងដែរ ។ ខាងមន្ទីរក៏បានផ្តល់ជូនកសិករក្នុងក្រុម ម្នាក់ៗ ទទួលបាន ពូជស្រូវចំនួន២០គីឡូក្រាម ជីអឺរ៉េ២៥គីឡូក្រាម  ជីដេអាប៉េ៥០គីឡូក្រាម និងសម្ភារ:ផ្សេងៗ មួយចំនួនទៀត មុននឹងពួកគាត់ចាប់ផ្តើមបង្កបង្កើនផលស្រូវនេះ ៕