About Me

header ads

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីព្រនង់ឬស្សី វាយឪពុក និងម្ដាយបង្កើតខ្លួន នោះ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីព្រនង់ឬស្សី វាយឪពុក និងម្ដាយបង្កើត កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


 តាមសេចក្ដីរាយការណ៍ពីអាជ្ញាធរ លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនសង្ស័យ ខាងលើ មានឈ្មោះ រី ម៉េងហុង ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅៗភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដែលជាកូន បានយក ព្រនង់ឬស្សី ០១កំណាត់ វាយទៅលើ ឈ្មោះ សឿន រី ជាឪពុកបង្កើត អាយុ ៥១ឆ្នាំ នឹងឈ្មោះ រឿង ហេងជាម្តាយបង្កើត អាយុ ៤៨ឆ្នាំ បណ្តាលឱ្យរងរបួស ហើយត្រូវបានជំនាញ ចោទពីការប្រព្រឹត្តបទល្មើសជាក់ស្តែង ។ តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា មូលហេតុ ដែលឈ្មោះ រី ម៉េងហុង ត្រូវជាកូន ឈានទៅយកព្រនង់ វាយលើឪពុក ម្តាយនោះ គឺដោយសារ ពួកគាត់ស្តីបន្ទោស និងជេរខ្លួន ។


 ប្រភពដដែល បញ្ជាក់ទៀតថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍អូរម្លូ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្រាវជ្រាវ ជុំវិញកន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ ទៅតាមបញ្ជា លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម បញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ នឹងចងក្រងសំណុំរឿងតាមនីតិវិធី ៕