ក្មេងស្រីអាយុ១៤ឆ្នាំត្រូគេរំលោភអារកប៉ុនប៉ងសម្លាប់សំណាងនៅសល់ដង្ហើមកំពុងសង្គោ្រះ

ខេត្តរតនគិរី៖

ក្មេងស្រីម្នាក់ត្រូវបានជនល្មោមកាមចាប់រំលោភសេពសន្ថវៈហើយអារកប៉ុនប៉ងសម្លាប់បំបិទមាត់តែសំណាងនាងនៅសល់ដង្ហើមផ្តិកៗអាចជួយសង្គ្រោះទាន់ កំពុងសម្រាកព្យាបាលសងគ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ។ ហេតុការណ៍រំលោភអារកប៉ុនប៉ុងសម្លាប់នោះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ស្ថិតក្នុងក្រុមហ៊ុនហង័អាញយ៉ាឡាយ ត្រង់ចំណុចការដ្ឋានទី៣ ភូមិមុយឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី។


ប្រភពបានឱ្យដឹងថក្មេងស្រីរងគ្រោះ ឈ្មោះសុធីតា អាយុ១៤ឆ្នាំ ជនជាតិខែ្មរ។ ឪពុកឈ្មោះ គីមឡុង អាយុ ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ ម្ដាយឈ្មោះសុខចាន់អាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ សព្វថ្ងៃរស់នៅភូមិមុយឃុំញ៉ាងស្រុកអណ្ដូងមាស ។ ជនល្មោបកាមឈ្មោះគា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរកម្មករជៀរជ័រកៅស៑ូស្នាក់នៅបណ្តោះអាសន្នក្នុងក្រុមហ៊ុនហង័អាញយ៉ាឡាយចំណាក់ស្រុក ។ ក្រោយកើហេតុជននោះបានរត់គេចខ្លួនបាត់ស្រម៉ោលភ្លាមៗដែរ ជនរងគ្រោះត្រូវបានឪពុកម្តាយដឹកយកមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ សមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្ករនោះដើម្បីអនុវត្តតាមនិតិវិធី ៕