About Me

header ads

អភិបាលខេត្តរតនគិរី ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងទីតាំងព្យាបាលអ្នកកេីតជំងឺកូវីដ-១៩

ខេត្តរតនគិរី៖

ឯកឧត្តម ថង  សាវុនអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក  និងទីតាំងព្យាបាលអ្នកកេីតជំងឺកូវីដ-១៩  នៅវិទ្យាល័យតេជោសែនត្រពាំងក្រហម  ក្នុងស្រុកកូនមុំ  ខេត្តរតនគិរី។ ការអញ្ជើញចុះពិនិត្យនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបានណែនាំដល់រដ្ឋបាលស្រុកកូនមុំត្រូវពិនិត្យទីតាំងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាតធ្វើយ៉ាងណាត្រូវបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។ 







ឯកឧត្តបានលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ។ ណែនាំពលរដ្ឋឱ្យរក្សាអនាម័យខ្លួនប្រាណគម្លាតបើសិនជាមានសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឱ្យនៅឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ។ ឯកឧត្តមបានបន្តណែនាំឱ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឱ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់មិនមានភាពធុញថប់កំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ ។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ  របស់រាជរដ្ឋាភិបាលការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩។ ឱកាសនោះឯកឧត្តបានចុះពិនិត្យមេីលទីតាំងសាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន  នៅភូមិបី ឃុំត្រពាំងច្រេស  ស្រុកកូនមុំ  សម្រាប់អ្នកដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩នោះផងដែរ៕