About Me

header ads

រកឃើញអ្នកលក់កាំបិត ពូថៅ ចប មកពីខេត្តតាកែវ វិជ្ជមានជំងឺកូវីដ-១៩

ខេត្តប៉ៃលិន ៖ 

ក្រោយពីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទៅលើបុរសម្នាក់ ឈ្មោះ ធីម ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកលក់កាំបិត ពូថៅ ចប តាមរថយន្ត មានអាសយដ្ឋានបច្ចុប្បន្ន នៅក្នុងភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ រដ្ឋបាលខេត្តប៉ៃលិន ក៏ជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ។ 


ប្រភពនៃប្រវត្តិការធ្វើដំណើររបស់បុរសខាងលើគឺ នៅថ្ងៃទី២២ ខែឧសភា បានធ្វើដំណើរតាមរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6133 ចេញពីខេត្តតាកែវ ឆ្ពោះមកដល់ខេត្តពោធិ៍ សាត់ ដោយសម្រាកនៅផ្ទះសំណាក់ក្នុងក្រុងពោធិ៍សាត់១យប់ (មិនចាំឈ្មោះផ្ទះសំណាក់) ។ នៅថ្ងៃទី២៣ ខែឧសភា បន្តដំណើរពីខេត្តពោធិ៍សាត់ មកដល់ខេត្តបាត់ដំបង ខូចរថយន្តនៅហួសស្រុកមោងឫស្សី ខេត្តបាត់ដំបង បានហៅជាងតាមរយ:ម៉ូតូឌុបឱ្យជួសជុល ហើយក៏សម្រាកក្នុងរថយន្ត១យប់ ។ នៅថ្ងៃទី២៤ ខែឧសភា បានចេញដំណើរពីស្រុកមោងឫស្សី ឆ្ពោះមកខេត្តប៉ៃលិន ។ ប៉ុន្តែ ពេលមកដល់ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមការងារបានធ្វើតេស្តរហ័សចំនួន០២លើក លទ្ធផលវិជ្ជ មានជំងឺកូវីដ-១៩ទាំងពីរលើក ។ ទោះបីជាយ៉ាងណា គេក៏មានការព្រួយបារម្ភ ខណ:អ្នកប៉ះពាល់ជាមួ យអ្នកជំងឺកូវីដ-១៩ រូបនេះ មិនមានព័ត៌មាន ។ 



សូមបញ្ជាក់ផងដែរថា ៖ បុរសវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ មិនទាន់បានឆ្លងដែនចូលមកក្នុងទឹកដីខេត្តប៉ៃលិននៅឡើយទេ ដូច្នេះ រូបគេក៏មិនទាន់មានការប្រាស្រ័យទាក់ទងជាមួយនឹងសាច់ញាតិ ឬបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិននៅឡើយដែរ ។ តែរដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយបុរសខាងលើ សូមតាមដានសុខភាព និង យកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ ព្រមទាំងថ្ងៃឈប់សម្រាកផង ដែរ ។ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យមានប្រ សិទ្ធភាពខ្ពស់ ៕