About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនបញ្ជូនទៅតុលាការ

ខេត្តរតនគិរី៖

ជនសង្ស័យ២នាក់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្តចុះធ្វើការបង្ក្រាបនិងរឹបអូសបានវត្ថុតាងមួយចំនួនផងដែរបញ្ជូនទៅសាលាដំបូងខេត្ត។ការបង្ក្រាបមុខសញ្ញាប្រើប្រាស់និងជួញដូរនូវសារធាតុញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។




ប្រតិបត្តិការបង្ក្រាបនោះជំនាញនៃស្នងការដ្ឋានខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។ប្រភពបានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ កែវ ចរណៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរជាងឈើមានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី ។ទី២.ឈ្មោះ ហេង ប៊ុនថន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅបច្ចុប្បន្នភូមិ៤សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន:មេតំហ្វេតាមីនអាយចំនួន២ថង់ ទម្ងន់១០.៨៥ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿងជញ្ជីងថ្លឹងចំនួន១គ្រឿងប្រាក់រៀលចំនួន ២០ម៉ឺនរៀលនិងឧបករណ៍សម្រាប់សេពថ្នាំញៀនមួយចំនួនទៀតផងដែរ ។ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕