About Me

header ads

សត្វពស់ថ្លាន់៣៨ដែលជាសត្វកម្រនិងជិតផុតពូជហើយត្រូវបានមន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញ

ខេត្តកំពង់ឆ្នាំង:

សត្វពស់ថ្លាន់៣៨ដែលជាសត្វកម្រនិងជិតផុតពូជហើយត្រូវបានមន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញដើម្បីបង្កពូជបន្តទៀត ។កិច្ចសហប្រតិបត្តការដោះលែងសត្វពស់ថ្លានខាងលើនេះបានធ្វើឡើងថ្ងៃទី.២៥.ឧសភា.២០២១ដោយមន្ត្រីឧទ្យានុរក្សសហការជាមួយក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានដោះលែងសត្វពស់ថ្លាន់រស់ ចំនួន៣៨ក្បាលក្នុងដែនអភិរក្សការពារធម្មជាតិចំណុចមុខវត្តកំពង់ព្រះ ភូមិកំពង់ព្រះស្ថិត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងគ្រាដែលសត្វកម្រនិងជិតផុតពូជនេះ ដើម្បីឲ្យសត្វមានឧិកាសបន្តពូជនៅក្នុងព្រៃបឹងធម្មជាតិនេះឡើងវិញ។




មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំងបានអោយដឹងថាសត្វពស់ថ្លាន់ត្រូវបានក្រុមឧទ្តាននុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័នេះគឺគេប្រមូលពីភ្នំតាម៉ៅនិងតាមបណ្តាហ្វាងផ្សេងៗនៅក្នុងក្រុងភ្នំពេញនិងស្ទាក់ចាប់ពីក្រុមឈ្មួញដឹងជញ្ជូនសត្វព្រៃលក់ ។ក្នុងនោះផងដែរប្រធានក្រុមឧុទ្យសននុរក្សក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្ដី នៅក្រៅតំបន់ក្ដីមេត្តាជួយថែរក្សាការពារនិងអភិរក្សសត្វព្រៃគ្រប់ប្រភេទកុំចាប់ឬសម្លាប់សត្វនឹងកុំកាប់ដុតរុករានទន្ទ្រានដីព្រៃដែលជំរកជីវចម្រុះគ្រប់ប្រភេទ សូមចូលរួមថែរក្សាធនធានធម្មជាតិរបស់ជាតិយើងទាំងអស់គ្នាចាប់សត្វជួញដូរសត្វព្រៃជាអំពើផ្ទុយនិងច្បាប់៕