About Me

header ads

មន្រ្តីសុខាភិបាលខេត្តប៉ៃលិនបន្តព្យាបាលសះស្បើយ០៨នាក់ និងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន០៧ករណី

ខេត្តប៉ៃលិន ៖ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ចំនួន០៨នាក់ និងបន្តរកឃើញអ្នកវិជ្ជមានជំងឺនេះចំនួន០៧ករណី ដែលអ្នកជាសះស្បើយមានឈ្មោះដូចតទៅ ៖ ទី១. ឈ្មោះ សុង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលព្យាបាលកាលពីថ្ងៃទី១៧ ខែឧសភា ជាសះស្បើយនៅថ្ងៃទី២៨ ខែឧសភា ទី២. ឈ្មោះ ហ៊ុន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ចូលព្យាបាលនៅថ្ងៃទី០៥ ខែឧសភា ជាសះស្បើយថ្ងៃទី២៦ ខែឧសភា ទី៣. ឈ្មោះ វន សីហា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្ពានខ្ពស់ ឃុំគីឡូម៉ែត្រលេខ៦  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលព្យាបាលនៅថ្ងៃទី០៩ ខែឧសភា ជាសះស្បើយនៅថ្ងៃទី២៦ ខែឧសភា ទី៤. ឈ្មោះ ខ្វាច មុលសេម ភេទស្រី អាយុ២៤ឆ្នាំ រស់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចូលព្យាបាលថ្ងៃ០៧ ខែឧសភា  ជាសះស្បើ យថ្ងៃទី២៨ ខែឧសភា ទី៥. ឈ្មោះ សឿ សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ ទី៦. ឈឿត រតន: ភេទស្រី អាយុ៣៥ឆ្នាំ ទី៧. ឈ្មោះ សឿ រ៉ានីត ភេទស្រី អាយុ៣ខែ ទាំងបីនាក់រស់នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចូលព្យាបាលនៅថ្ងៃទី១៨ ខែឧសភា ជាសះស្បើយនៅថ្ងៃទី២៩ ខែឧសភា ទី៨ ឈ្មោះ ប៊ុន ទាវ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចូលព្យាបាលនៅថ្ងៃទី១៤ ខែឧសភា ជាសះស្បើយនៅថ្ងៃទី២៩ ខែឧសភា ។ 





អ្នកជាសះស្បើយទាំង៨នាក់ខាងលើ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡបទៅផ្ទះវិញ បន្ទាប់ពីលទ្ធផលតេស្ត មន្ទីរពិសោធន៍២ដងអវិជ្ជមាន ដោយត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៤ថ្ងៃបន្តទៀត ។ ចំណែកអ្នកដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ យោងតាមលទ្ធផលធ្វើតេស្តរហ័សរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ទាំង០៧ករណី មានឈ្មោះដូចខាងក្រោម ៖ ទី១. ឈ្មោះ ផាង ទៀង ភេទប្រុស អាយុ២៦ឆ្នាំ ពលករប្រទេសថៃ ទី២. ឈ្មោះ ខៀវ រ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ពលករប្រទេសថៃ ទាំងពីរនាក់ រស់នៅភូមិផ្សារជើង ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន ។ ទី៣. ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរដូនតាក្រោ ម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៤. ឈ្មោះ នី វណ្ណដេត ភេទប្រុស អាយុ៣២ឆ្នាំ ពលករប្រទេសថៃ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៥. ឈ្មោះ រ៉ាន់ រ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ (ជាម្តាយ) ទី៦. ឈ្មោះ ដេត ចាន់រី ភេទស្រី អាយុ១៧ឆ្នាំ (កូនក្នុងន្ទុក) ទី៧. ឈ្មោះ ដេត គឹមឡាង អាយុ១ឆ្នាំ៧ខែ (កូនក្នុងបន្ទុក) ទាំងបីនាក់ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា