About Me

header ads

ប្ដីប្រពន្ធ២នាក់ជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ មកផ្ទះនៅខេត្តកំពង់ឆ្នាំង ប្ដីរកឃើញវិជ្ជមានកូវីដ-១៩ប្រពន្ធធ្វើតេស្ដលើកទី១អវិជ្ជមានតែមានពាក់ពន្ធ័មនុស្សជាង២០នាក់

ខេត្តកំពង់ឆ្នាំង;

នៅល្ងាចថ្ងៃទី៣ ខែឧសភា២០២១ម្សិលមិញនេះ  មានកម្មកររោងចក្រពីរនាក់ប្ដីប្រពន្ធធ្វើការនៅទីក្រុងភ្នំពេញ បានមកនៅផ្ទះក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ពេលពួកគេបានមកដល់ផ្ទះ រយៈពេលប្រមាណជាង២ម៉ោង ពីនាក់ប្តីប្រពន្ធបានទូរស័ព្ទទៅម្ដាយនៅឯភូមិគៀនតាម៉ា ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យម្ដា យនាំកូនស្រីពីរនាក់គឺកូនស្រីបងអាយុ៤ឆ្នាំ កូនស្រីប្អូនអាយុ ២ឆ្នាំ ដែលនៅនឹងម្ដាយឱ្យ មកផ្ទះនៅឯភូមិព្រៃខ្មែរ នេះបើយោងតាមការអោយដឹងពីអធិការនគបាលស្រុករលាប្អៀរលោកវរះសេនីយ៍ឯកទឹមចន្ធី ។



លោកថានៅ ពេលម្ដាយយកកូនមកដល់ផ្ទះ នៅក្មុងភូមិព្រៃខ្មែរ ដោយនឹក រលឹកកូនខ្កាំងពេកគ្រាន់តែបានឃើញកូនម្តាយក៏ស្ទុះទៅអោបកូនទាំងពីរដោយមិនបាននឹក ឃើញខ្លួនមានជាប់ពាក់ពន្ធកូវីដ១៩នោះឡើយ។ហើយក៍ស្របពេលរដែររថយន្តរបស់មន្ទីរសុខាភិបាលខេត្ត មក ដល់ហើយបានដឹកគេទាំងពីរនាក់ប្ដីប្រពន្ធទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសា លាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំងផងដែរ ។ចំណែកកូនស្រីទាំង២ នាក់ក៏ត្រូវម្ដាយយកត្រឡប់ ទៅផ្ទះនៅភូមិគៀនតាម៉ា ទាំងយប់វិញភ្លាមៗផងដែរ។ 


ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន  បានអោយដឹងនៅល្ងាចថ្ងៃទី៣ ខែឧសភា២០២១ នេះថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះ ប្តីមានឈ្មោះ សំ សុភារិទ្ធ អាយុ២៥ ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ T.L មានទីតាំងនៅកំបូល រាជធានីភ្នំ ពេញ នៅម្ដុំរោងចក្រចាក់ជីង ដែលជាតំបន់ក្រហម ។នៅថ្ងៃទី១ ខែឧសភា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលក៏បានយកសំ ណាកទាំងពីរនាក់ប្ដីប្រពន្ធ ទៅពិនិត្យលុះនៅថ្ងៃទី២ ខែឧសភានេះ លទ្ធផលប្តី មានវិជ្ជមាន កូវីដ១៩ ឯស្ត្រីជាប្រពន្ធតេស្តលើកទី១លទ្ធ ផល (អវិជ្ជ មាន) ។ ដោយឡែកកូនស្រីទាំងពីរនាក់ និងអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធខាងលើនេះ ជាង ២០ នាក់ទៀតនឹងត្រូវឱ្យយកមកពិនិត្យសំណាកជាចាំបាច់ផងដែរ  ៕