ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងក្រុងប៉ោយប៉ែត មានអ្នកជំងឺកូវីដ-១៩ ស្លាប់៤ករណីហើយ

បន្ទាយមានជ័យ៖ 

រយៈពេលប្រមាណមួយសប្តាហ៍ករណីអ្នកជំងឺកូវីដ-១៩ ស្លាប់មាន៤ករណី បើយោងតាមfacebookផ្លូវការរដ្ឋបាលសាលាក្រុងប៉ោយប៉ែតបានបញ្ជាក់ថាៈ ចាប់ពីថ្ងៃទី៧ ដល់ ១៣ ខែឧសភា ២០២១ មាន៤ករណីហើយ ដែលអ្នកជំងឺកូវីដ-១៩ បានស្លាប់បាត់បង់ជីវិត នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នេះ។ អ្នកជំងឺកូវីដ-១៩ ស្លាប់៤ករណីខាងលើរួមមាន៖ ករណីទី១ អ្នកជម្ញឺឈ្មោះ សាម រ៉ន ភេទស្រីអាយុ៧១ឆ្នាំ រស់នៅភូមិអូជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត បានស្លាប់នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២១។ ករណីទី២.ឈ្មោះសូ សុខងួនភេទប្រុស អាយុ៥០ ឆ្នាំរស់នៅភូមិសង្កាត់ផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបានស្លាប់នៅថ្ហៃទី១០ខែឧសភាឆ្នាំ២០២១។ ករណីទី៣.ឈ្មោះវៀត ឡា ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្លាប់នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២១ និងករណីទី៤ អ្នកជំងឺឈ្មោះ យឹម យឿន ភេទ ស្រី អាយុ ៧០ឆ្នាំ មានទីលំនៅ ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត បានស្លាប់នៅថ្ងៃទី១៣ ឧសភា ២០២១។






គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ*១៩ដំបូង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តបន្ទាយមានជ័យ ចាប់ពីរកឃើញលើជនជាតិឥណ្ឌូនេស៊ីក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កន្លងមក ក្រុមគ្រួពេទ្យបានរកឃើញជាបន្តបន្ទាប់ លើស្រុក.ក្រុងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ។ បើយោងតាមរបាយការណ៍ខេត្តបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ម្សិលមិញនេះ មានអ្នកឆ្លងសរុបទូទាំងខេត្តសរុប ១,០៩១នាក់ ជាសះស្បើយចំនួន ១៦១នាក់ កំពុងសំរាកព្យាបាល៩២៧នាក់ផងដែរ៕