About Me

header ads

អំណោយ ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់ជូនអាជ្ញាធរ ស្រុកកោះសូទិន

កំពង់ចាម៖

អំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកោះសូទិន តាមរយៈ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារក្រសួងព័ត៌មាន បាននាំប្រគល់ជូនអាជ្ញាធរ ស្រុកកោះសូទិន កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ។






តាមសេចលក្ដីរាយការណ៍ របស់ លោក យី វណ្ណៈ អភិបាល នៃគណ:អភិបាល ស្រុកកោះសូទិន បានឲ្យដឹងថា អំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលក្រុមការងារ បាននាំមកផ្ដល់ជូន អាជ្ញាធរស្រុកកោះសូទិន នាឱកាសនោះ រួមមាន ៖ អង្ករចំនួន ២តោន មីជាតិចំនួន ១០០កេស ត្រីខចំនួន ១០០យួរ ម៉ាសចំនួន ៥កេសធំ ។ ជាមួយនោះ តាំងនាមអាជ្ញាធរមូលដ្ឋាន លោក យី វណ្ណៈ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្ដល់នូវអំណោយទាំងអស់នេះ ដល់អាជ្ញាធរស្រុកកោះសូទិន ដើម្បី ចូលរួមចំណែកដោះស្រាយបន្ទាន់ និងទាន់ពេលវេលា ក្នុងការទ្រទ្រង់ដល់អាជ្ញាធរ ក៏ដូចជា រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខណៈដែល ប្រទេសកម្ពុជា កំពុងឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ ទៅក្នុងសហគមន៍ តាមរយៈ ព្រឹត្តិការណ៍ ២០ កុម្ភៈ នាបច្ចុប្បន្ន មកនោះ ។ លោកអភិបាលស្រុក បញ្ជាក់ដែរថា បន្ទាប់ពីប្រគល់សម្ភារ:រួច ក្រុមការងារយុវជនក្រសួងព័ត៌មាន និងក្រុមការងារស្រុក បានបន្តដំណើរ ទៅពិនិត្យមើលមណ្ឌល ត្រៀមធ្វើចត្តាឡីស័កនៅវិទ្យាល័យជីហែ ផងដែរ ៕