About Me

header ads

ឯកឧត្តម ហេង វណ្ណនី បានដឹកនាំក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ប្រជុំដាក់ផែនការ ដើម្បី ជម្រុញការរៀបចំ ត្រៀមគ្រែ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក និងការត្រៀមមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកបន្ថែម

កំពង់ចាម

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ទទួលបន្ទុកស្រុកកោះសូទិន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រជុំដាក់ផែនការ ដើម្បី ជម្រុញការរៀបចំ ត្រៀមគ្រែ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក និងការត្រៀមមណ្ឌលចត្តាឡីស័ក រដ្ឋបាលស្រុកបន្ថែម ។គួរបញ្ជាក់ថា ស្រុកកោះសូទិន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ចំនួន ០២នាក់ និងបានជាសះស្បើយ ០១នាក់ ។ 




អ្នកប៉ះពាល់ផ្ទាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺ តុង ឡេង ចំនួន ០៤នាក់ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងប៉ះពាល់ប្រយោល ចំនួន ២៩នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ។ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំបន្ទាន់នេះ គឺស្របតាមការណែនាំ របស់ឯកឧត្តមអភិបាលខេត្ត សម្រាប់ស្ថានភាព អ្នកឆ្លងជំងឺកូវីដ-១៩ ដែលអាចកើនឡើងជាយថាហេតុ ផងដែរ ។ បន្ទាប់មក ឯកឧត្ដម អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ និងណែនាំវិធានការសុខាភិបាល ដល់ផ្ទះកម្មការិនី រោងចក្រ មេតថេក ដែលឆ្លងកូវីដ ១៩ ឈ្មោះ តុង ឡេង ក្នុងភូមិទី១៤ ឃុំកោះសូទិន ។ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី បាននាំយក ម៉ាស ចំនួន ១.០០០ និងអាល់កុល ចំនួន ១០លីត្រ ផ្ដល់ជូនអាជ្ញាធរឃុំ សម្រាប់ប្រើប្រាស់ ផងដែរ ៕