About Me

header ads

រដ្ឋបាលសង្កាត់ដងទង់បានចូលរួមចែកអំណោយជូនដល់ប្រជាពលរដ្ឋចាស់ជរាចំនួន២៦គ្រួសារ ក្នុងសាលាសង្កាត់ដងទង់

កោះកុង ៖

នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ 2021នេះ លោក លឹម ឌី ចៅសង្កាត់ដងទង់ ព្រមទាំងមេភូមិ បានចូលរួមចែកអំណោយ នូវគ្រឿងឩបភោគ បរិភោគ ដល់ប្រជាពលរដ្ធចាស់ជរាចំនួន២៦គ្រួសារក្នុងសង្កាត់ដងទង់ ដែលជាអំណោយឧបត្ថម្ភដោយ អង្គការ វ៉ាយវ៉ាមផ្នែកអប់រំ ក្នុងនោះអំណោយរួមមាន អង្ករ២៥គីឡូក្រាម មី1កេះតូច ត្រីខ១ឡូ ។ ព្រមទាំង ឧបត្ថម្ភ អាល់កុល១កានមានចំណុះ៣០លីត្រដល់រដ្ធបាលសង្កាត់ដងទង់ផងដែរ ។ ទន្ទឹមនេះលោក លឹម ឌី ចៅសង្កាត់ដងទង់ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយដែលផ្ដល់ជាអំណោយជូនដល់ប្រជាពលរដ្ឋ ។





លោក លឹម ឌី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។