About Me

header ads

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដែលបិទខ្ទប់

កំពង់ចាម៖ 

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដែលបិទខ្ទប់  ក្នុងភូមិសាស្ត្រស្រុកចំការលើខណៈមានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅព្រឹក  ថ្ងៃទី ២  ខែឧសភា  ឆ្នាំ ២០២១  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដែលបិទខ្ទប់  ក្នុងភូមិសាស្ត្រស្រុកចំការលើខណៈមានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម ។ 



ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមនឹងវិធានការការពារ "បីកុំ បីការពារ" ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ពីសហគមន៍មួយទៅសហគមន៍មួយទៀត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជីវភាពប្រចាំថ្ងៃ ដល់កងកម្លាំងប្រចាំការនៅតាមគោលដៅនីមួយៗ ក្នុង០១នាក់ ថវិកា ២០.០០០រៀល រយៈពេល ១៤ថ្ងៃ៕