About Me

header ads

កសិករដាំទុរ៉េន បែកអន្លូង ស្រុកស្ទឹងត្រង់ ចាប់ផ្តើមបានទទួលផលហើយ

ខេត្តកំពង់ចាម  

មានស្រុក-ក្រុងចំនួន១០ក្នុងនោះដែល  តំបន់ដែលប្រជាកសិករនិយមដាំដំណាំទុរេន  គឺភាគច្រើនគេដាំនៅតំបន់ដីក្រហម  ហើយទុរេនដែលមានកេរ្តិ៍ឈ្នោះល្បីដល់អ្នកបរិភោគនោះ  គឺទុរេនបែកអន្លូង  ដែលស្ថិតក្នុងឃុំអារក្សត្នោត  ស្រុកស្ទឹងត្រង់  ។ កសិករម្នាក់ដែលដាំទុរ៉េន  នៅស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាម  បានលើកឡើងថា  ចំពោះទិន្នផលឆ្នាំនេះមានការថយចុះ  ពី៣០ភាគរយ ទៅ៥០ភាគរយ  បើធៀបនឹងឆ្នាំមុន  ហើយឈ្មួញកណ្តាលខ្លះទៀតលក់ទុរេនមិនមែនចម្ការបែកអន្លូងទៀត ធ្វើឲ្យតម្លៃធ្លាក់ចុះ។





ម្ចាស់ចម្ការធូរេន  តាធីម  យាយខាន់  មានផ្ទៃដីជាង១០ហិចតា  ដោយដាំដើមទុរ៉េនចំនួនជិត១៥០០ដើម  ក្នុងចំការ  ស្ថិតក្នុងភូមិគីឡូ១០  ឃុំអក្សរត្នោត  ស្រុកស្ទឹងត្រង់  ហើយបានបញ្ជាក់ឲ្យដឹង  ក្នុងឆ្នាំនេះគឺចាប់ផ្តើមប្រមូលផលពីខែឧសភានេះ  ប៉ុន្តែទិន្នផលដែលទទួលបានវិញគឺមានការធ្លាក់ចុះជាងរាល់ឆ្នាំ  ដែលបណ្តាលមកពីការអាកាសធាតុ  បើទោះបីកសិករខិតខំប្រឹងប្រែងថែរទាំយ៉ាងណាក៍ដោយ។ហើយម្យ៉ាង ទៀត  ឈ្នួញកណ្តាលមួយចំនួន  បានយកទុរេនតំបន់ផ្សេងមកលក់ដោយយកឈ្មោះ  ទុរេនបែកអន្លូង  ដែលកំណត់តំបន់នេះឲ្យក្លាយជា  អត្តសញ្ញាណ ល្បី ប៉ុន្តែឆ្នាំនេះជាក់ស្តែងនៅចម្ការតំបន់បែកអន្លូងនេះមិនសូវសំបូរដូចគេលក់តាមដងផ្លូវឡើយ ។ សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ចាម ទុរ៉េនដែលល្បីល្បាញ់មានរសជាតិឆ្ញាញ់ជាងគេនោះគឺ ទុរ៉េនរបស់អ្នកភូមិបែកអន្លង់ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលម្ចាស់ចំការនីមួយដាំដុះបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាពរបស់បរិភោគឡើយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺថា នៅតំបន់នេះមានប្រភេទទុរ៉េនដែលឆ្ងាញ់ពេញនិយមជាងគេនោះ គឺប្រភេទម៉ាន់ថង ៕