About Me

header ads

ក្រុមការងារយុវជន ស.ស.យ.ក ខេត្តនាំយកស្បៀងផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត

ខេត្តប៉ៃលិន ៖ 

កាលពីរសៀលថ្ងៃទី០២  ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយុវជន ស.ស.យ.ក.ខេត្ត ប៉ៃលិន ទាំង១០វិស័យ ក្នុងនោះមាន វិស័យវប្បធម៌ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាធារណៈការ និងដឹកជញ្ជូន រ៉ែនិងថាមពល ទេសចរណ៍ ដ.ន.ស.ស. ព័ត៌មាន ពាណិជ្ជកម្ម បរិស្ថាន ប្រៃសណីយ៍ និងទូរគមនាគមន៍ និងស.ស.យ.ក. មូលដ្ឋាន ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារដែលមានជីវភាពក្រីក្រ ខ្វះខាត និងដាច់ស្បៀងអាហារ ខណៈពេលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ចំនួន៥គ្រួសារ ។ ដោយក្នុង៣គ្រួសារ ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ និង២គ្រួសារ ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។






ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំង ក៍សូមថ្លែងអំណរគុណ និងជូនពរដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្ត ព្រមទាំងក្រុមការងារទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច ៕