About Me

header ads

ឯកឧត្តម អ៉ី ឈាន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តប៉ៃលិន ដែលគ្រប់គ្រងស្ថានការទប់ស្កាត់ជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានល្អ

ខេត្តប៉ៃលិន ៖ 

ឯកឧត្តមនាយឧត្តម អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្នុងការចុះត្រួតពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមផ្សារនានានៅក្នុងផ្សារស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមមានផ្សារព្រំ ផ្សារសាលាក្រៅ និងផ្សារអូរដូនតាហៅផ្សារឃែរ ។ឯកឧត្តម បានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានគិតគូរយកចិត្តទុកដាក់ខ្ពស់និងមានកិច្ចសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងទាំង៣ប្រភេទមន្ត្រីរាជការ និងក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក ខេត្ត ជាពិសេស គឺមានការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលធ្វើឲ្យខេត្តដ៍តូចច្រឡឹងមួយនេះ អាចគេចផុតពីជម្ងឺកូវីដ១៩ដ៍កាចសាហាវនាពេលបច្ចុប្បន្ន ។




ជាមួយគ្នាផងដែរ វាបានស្តែងចេញពីកិច្ចសហប្រតិបត្តិការរួបរួមសហការគ្នាយ៉ាងសស្រាក់សស្រាំបានប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់អភិវឌ្ឍ មានភាពស្រស់បំព្រង មានសភាពទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចង់មកលេងកម្សាន្តមិនអាចអាក់ខានបានឡើយ ។ក្នុងឱកាសនោះផងដែរ ក្នុងនាម ឯកឧត្ដមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក៍សូមសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសនៅតាមគ្រប់ភូមិឃុំក្នុងមូលដ្ឋាន ប្រសិនបើមានប្រជាពលរដ្ឋមានការខ្វះខាតស្បៀងអាហារសូមធ្វើការរាយការណ៍មកជាបន្ទាន់ដល់ថ្នាក់ដឹកនាំនឹងក្រុមការងារចុះជួយតាមមូលដ្ឋាន ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាលយើងមិនឲ្យពលរដ្ឋណាម្នាក់ ខ្វះខាតស្បៀងដោយមិនបានដឹងឡើយ។ម្យ៉ាងទៀត បើមានជនចំណូលថ្មីមកពីខេត្តផ្សេងក៍ត្រូវរាយការណ៍ជូនអាជ្ញាធរឲ្យមកសួរនាំដើម្បីចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័ក បើគាត់មកពីតំបន់មានហានីភ័យ ធ្វើដូចនេះដើម្បីការពារមេរោគកូវីដ១៩ចូលក្នុងសហគមន៍ ។ ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ19 យើងអាចឆ្លងផុតពីគ្រោះចង្រៃនៃមេរោគនេះ គឺផ្ដើមចេញពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ៕