About Me

header ads

អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលនៃការរាតត្បាតជម្ងឺកូវីដ-19

បន្ទាយមានជ័យ៖ 

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការនៃរដ្ឋបាលស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ នៅថ្ងៃទី25 ខែឧសភា ឆ្នាំ 2021 ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីដែលទើបតែងតាំងថ្មីត្រូវយកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ  ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជម្ងឺកូវីដ-19 ។ ឯកឧត្តម  អ៊ុ  រាត្រី  ក៏បានមានប្រសាសន៍ជម្រុញដល់ថ្នាក់ដឹកនាំក្រុង-ស្រុក  ក៏ដូចជាមន្ត្រីដែលត្រូវបានតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានជាប្រចាំ  ធ្វើយ៉ាងណាត្រូវដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមាននៅក្នុងមូលដ្ឋានដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋជួបប្រទះ ឲ្យបានទាន់ពេលវេលា  ត្រូវតែប្រញាប់ប្រជុំបែកចែកតួនាទី ការងារ ដើម្បីឆាប់បានអនុវត្ត។ 




ឯកឧត្តម អភិបាលខេត្ត  ក៏បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរនៅមូលដ្ឋាន  ត្រូវតាមដានចុះស្រង់ស្ថិតិពលរដ្ឋដែលមកពីបណ្តារខេត្តផ្សេងៗ  ពិសេសខេត្តដែលប្រឈមនឹងការរីករាលដាលជម្ងឺកូវីដ-19  ដើម្បីមានវិធានការត្រៀម  ការពារកុំឲ្យមានការឆ្លងរីករាលដាលជម្ងឺកូវី-19 ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ពិសេសបន្តអនុវត្តវិធានការ “3ការពារ  និង3កុំ” ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនេះ នៅស្រុកស្វាយចេក ត្រូវបានបានប្រកាសតែងតាំងលោក  ស៊ិន ប៊ុនស៊ីវ នាយករងរដ្ឋបាលសាលាស្រុក ជាអភិបាលរងស្រុកស្វាយចេក  ជំនួសលោក  សារ៉ាយ ពេត អភិបាលរងស្រុកស្វាយចេក  ទៅបម្រើការងារជាមន្ត្រីនៃសាលាខេត្តបន្ទាយមានជ័យ  ។  សម្រាប់ក្រុងសិរីសោភ័ណវិញ  ត្រូវបានប្រកាសតែងតាំងលោក  ខែន  រិទ្ធី  នាយករដ្ឋបាលនៃសាលាស្រុកស្វាយចេក  ទៅជាអភិបាលរងក្រុងសិរីសោភ័ណ  ជំនួសលោក  ម៉ៅ  វណ្ណា  អភិបាលរងក្រុង  ត្រូវបានផ្ទេរទៅបម្រើការងារនៅសាលាខេត្តបន្ទយមានជ័យ៕