About Me

header ads

លោកជំទាវ ប៑ន សុភី រួមនិងសហការីចុះអប់រំផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង : 

ដើម្បីបញ្រ្ចាបការយល់ដឹងស្តីពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ  ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមប្រតិបត្តិសាខា អនុគណៈកម្មាធិការសាខាស្រុករលាប្អៀរ បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ  រស់នៅភូមិឧទុម្ពរ (វត្តឧទុម្ពរ) និងភូមិ ទួលទ្រា (វត្តព្រះឃ្លាំង) ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងបានចុះផ្សព្វផ្សាយក្នុងផ្សារ និងទីប្រជុំជន។មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រានី ហ៊ុន សែន ដោយសូមអោយបងប្អូនប្រជាពលរដ្ឋយើងប្រុងប្រយ័ត្ន និងចេះការពារខ្លួនតាមរយ:ការពាក់ម៉ាស ការលាងសំអាតដៃ និងរក្សាគម្លាតពីគ្នា១ម៉ែត្រកន្លះ ក្នុងពេលប្រាស្រ័យទាក់ទងគ្នា ។




លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមផ្អាកនូវការជួបជុំ ការរ៉ាំលេងកំសាន្ត ឬទៅតំបន់រមណីយដ្ឋានផ្សេងៗ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត ប្រសិនបើមិនមានការចាំបាច់ទេ សូមបងប្អូន កុំចេញពីផ្ទះ ចៀសវាងនូវការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្លួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចហ៊ុន សែន ៣កុំ និង ៣កាពារ និង ២ចូលរួម  ៕