About Me

header ads

ភ្លៀងលាយឡំនិងផ្គរន្ទះខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋបាក់ដួលរលំ

ខេត្តកំពង់ឆ្នាំង:

ភ្លៀងលាយឡំនិងផ្គរន្ទះខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋ២ខ្នងបាក់ដួលរលំ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៨មេសា២០២១ម្សិលមិញថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកើតមានករណីខ្យល់កន្ត្រាក់បណ្តាលអោយរលំបាក់ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន០២ខ្នងមានម្ចាស់៖

១,ឈ្មោះ ជន់ រ៉េន ដែលផ្ទះមានទំហំ ៥ម×៧ម ដំបូលប្រក់ស័ង្កសី  ជញ្ជាំងបាំង ស័ង្កសី រនាបក្រាលក្តា បណ្តាលអោយខូចខាតផ្ទះអស់ទាំងស្រុង និងសម្ភារ:អស់មួយចំនួន ។

២,ឈ្មោះ សូត្រ ផល ភេទ ស្រី អាយុ ៤៧ ឆ្នាំស្តី្រមេម៉ាយដែលផ្ទះមានទំហំ ៤ម×៥ម ដំបូលប្រក់ស័ង្កសី  ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្តា បណ្តាលអោយខូចខាតផ្ទះអស់មធ្យម និងសម្ភារ:អស់មួយចំនួនម្ចាស់ផ្ទះទាំង២រសនៅក្នុងភូម៨ឃុំស្រុកខាងលើ ។



សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថានៅមុនពេលកើតហេតុភ្លៀងមួយមលាយឡំនិងខ្យល់កន្ត្រាក់បក់ចំផ្ទះទាំង២បណ្តាលអោយដួលរលំបាក់គ្រាដែលម្ចាស់ផ្ទះមិននៅករណីខាងលើនេះបណ្តាលអោយខូចខាតផ្ទះទាំង២រួមនិងសម្ភារក្នុងផ្ទះផងដែរ ៕