About Me

header ads

រថយន្តដឹកថ្មមិនប្រយ័ត្នបោះពួយយ៉ាងលឿនធ្លាក់ផ្លូវក្រឡាប់អ្នកបើបររងរបួសស្រាល

ខេត្តរតនគិរី៖ រថយន្តដឹកថ្មមួយគ្រឿងបើកបររេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងរងការខូចខាតយ៉ាងដំណំអ្នក់បណ្តាលឱ្យបើកបររងរបួស ស្រាល ។


 ហេតុការណ៍រថយន្តដឹកថ្មក្រឡាប់នេះបានកើតឡើងនៅវេលាម៉ោង១០៤០ នាទីថ្ងៃទី០២ ខែមេសាឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ ៤ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។


ប្រភពពីសមត្ថភាពជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននរគបាលស្រុកកូនមុំថា  រថយន្តដែលក្រឡាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ៣A៧៤១៣ព្រះសីហនុខូចខាតទាំងស្រុង។


អ្នកបើកបររថយន្តនោះមានឈ្មោះ ជៀន ឌីនីភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិ២ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី រងរបួសស្រាល ។


អ្នកឃើញហេតុការណ៍ថា រថយន្ដដឹកថ្មមួយគ្រឿងនោះបើកបរក្នុងល្បឿនបោះពួយយ៉ាងលឿនពីកើតឆ្ពោះទៅលិចលុះដល់កន្លែងកើតហេតុអ្នក់បើកបរគ្មានការប្រុងប្រយ័ត្ន បានរេចង្កូត ធ្លាក់ពីលើថ្នល់ ក្រឡាប់តែម្ដង។ស្ថានភាពរថយន្តកាប៊ិនមុខខូចខ្ទេចខ្ទីសំណាងអ្នកបើកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកសណ្តាប់ធ្នាប់ស្រុកកូនមុំក៏បានចុះមកធ្វើការវាស់វែង  និងជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ នៅលើដងផ្លូវ ព្រមទាំងបានបញ្ញូនអ្នកប់កបរទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកកូនមុំ។ 


ឯរថយន្តសមត្ថកិច្ចជំនាញក៏បានទាក់ទងទៅម្ចាស់ដើម្មីស្ទូចយកទៅជុសជុលឡើងវិញផងដែ ៕  

            (ផង់វិន)