About Me

header ads

អាជ្ញាធរក្រុងប៉ៃលិន សហការជាមួយក្រុមយុវជន ស.ស.យ.ក ខេត្ត ដឹកនាំក្រុមការងារ ចុះណែនាំ ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គី

ខេត្តប៉ៃលិន ៖ 

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរក្រុងប៉ៃលិន សហការជាមួយនឹងក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ដឹកនាំកម្លាំងសមត្ថកិច្ច ចុះណែនាំប្រជាពលរដ្ឋ និងអាជីវករ ឱ្យមានការប្រុងប្រយ័ត្នពីបញ្ហាឆ្លងនៃជំងឺកូវីដ ១៩ ដោយអ្នកលក់ដូរ ត្រូវឈរនៅឃ្លាតឆ្ងាយពីប្រជាពលរដ្ឋ ហើយ ឧស្សាហ៍លាងដៃនឹងអាល់កុល ឬជែល ជាញឹកញាប់ ត្រូវពាក់ម៉ាស និងចងខ្សែហ៊ុព័ទ្ធតូបរបស់ខ្លួន ដើម្បី កុំឱ្យប៉ះពាល់គ្នារវាងអ្នកលក់ និងអ្នកទិញ ។ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ដោយអនុវត្តតាម សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន ដោយត្រូវបន្តបិទព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ទើបបើកឱ្យដំណើរការឡើងវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយដោយទទួលបានការណែនាំពីសំណាក់ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យខាងលោកសហការជាមួយនឹងក្រុមយុវជន ស.ស.យ.ក ខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ច ចុះណែនាំដល់អាជីវលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ផ្សារត្រីថ្មី និងផ្សារប៉ាងរលឹម ឱ្យអនុវត្តតាមវិធានរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែលឱ្យបានជាប់ជានិច្ច ហើយត្រូវពាំក់ម៉ាស ពេលជួបជាមួយអតិថិជនចូលទិញទំនិញ ជាពិសេសត្រូវចងខ្សែហ៊ុព័ទ្ធតូបរបស់ខ្លួន ដើម្បីរក្សាគម្លាតសុវត្ថិភាពឱ្យបាន១.៥ទៅ២ម៉ែត្រ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។




លោកបន្តទៀតថា បើសិនជាអាជីវករ ឬ ប្រជាពលរដ្ឋនៅផ្សារទាំងឡាយណា ដែលមិនព្រមស្តាប់ តាមការណែនាំរបស់អាជ្ញាធរទេ ក្រោយពីធ្វើការណែនាំម្តងពីរដងនៅតែមិនស្តាប់ ដោយអត់ពាក់ម៉ាស នឹងត្រូវផាកពិន័យចាប់ពី២០ម៉ឺនរៀលដល់១លានរៀល ហើយទទួលទោសចំពោះមុខមុខច្បាប់ ។ លើសពី នេះ លោកក៏សូមអំពាវនាវដល់អាជីវករ ទាំងអស់ រៀចំទំនិញរបស់ខ្លួនឱ្យបានល្អ ដោយមិនត្រូវដាក់លក់ ហួសគម្របលូ ដែលកំណត់ ដែលនាំឱ្យផ្លូវចូលផ្សារកាន់តែតូចចង្អៀត បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋ ចេញចូលទិញម្ហូបអាហារផងដែរ ។ លោកបានបញ្ជាក់ទៀតថា ចំណែកអាជីវករ ដែលដាក់ទំនិញលក់ដូរនៅលើផ្លូវ សាធារណៈ ផ្នែកខាងជើងផ្សារប៉ាហ៊ី ក្រុមការងារ នឹងរៀបចំផ្សារត្រីថ្មី ឱ្យពួកគាត់ចូលទៅលក់ដូរនៅទីនោះ ដើម្បី បញ្ចៀសករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាយថាហេតុ ។ ចំណែកឯក្រុមយុវជន ស.ស.យ.ក ខេត្ត ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមផ្សារ និងអាជីវករ ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីកុំឱ្យជំងឺដ៏កាចសហាវមួយនេះ ឆ្លងរីករាលដាលចូលក្នុងសហគម៍ខេត្តប៉ៃលិន ៕