About Me

header ads

លោកជំទាវ ប៉ាង ដានី ដឹកនាំមន្ត្រីរាជការ នាយកចង្ហាន់ និងបច្ច័យប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យវិសាខបូជា នៅវត្តខេមវ័ន្តបឹងស្នាយ

កំពង់ចាម

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះលោកជំទាវ  ស្រី  គឹមឆយ  អ្នកតំណាង រាស្ត្រ មណ្ឌលខេត្តកំពង់ចាម  លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម និងថ្នាក់ដឹកនាំមន្ត្រីរាជការ អញ្ជើញនាំយកចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តខេមវ័ន្តបឹងស្នាយ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅក្នុងឱកាសបុណ្យវិសាខបូជា នាឆ្នាំ ។នាឱកាសនោះ លោកជំទាវ និងថ្នាក់ដឹកនាំមន្ត្រីរាជការ បានវេភត្តិ ប្រគេនចំពោះព្រះសង្ឃ ២៨អ្គ គង់នៅវត្តខេមវ័ន្ត បឹងស្នាយ សរុបថវិកា ចំនួន ១.៨៣៥.០០០រៀល ។ មានសន្ធាជ្រះថ្លាក្នុង វិស័យពុទ្ធិចក្រ  ដើម្បីចូលរួមរាជរដ្ឋាភិបាលកម្ពុជា  ក្នុងការទប់ស្កាត់ការពារ  ការឆ្លងរីករាលដាលជម្ងឺកូវីដ   ១៩លោកជំទាវ  ប៉ាង  ដានី   អភិបាលរងខេត្ត កំពង់ចាម  លោកជំទាវ  ស្រី  គឹមឆយ  អ្នកតំណាង រាស្ត្រ មណ្ឌលខេត្តកំពង់ចាម  បានអញ្ជើញ ចូលរួមប្រគេន  ម៉ាស៉ីន  និងវាស់កម្តៅ  ទឹកអាល់កុល២៣គ្រឿង  របស់សប្បុរសជនបានប្រគេនព្រះសង្ឃដែលគង់នៅតាមបណ្តាលវត្តចំនួន២១វត្ត  វិហារឥស្លាម ចំនួនមួយ  និង វិហារគ្រឹស្តសាសនា ចំនួនមួយ  ក្នុងក្រុងកំពង់ចាម  និងស្រុកកំពង់សៀម  ខេត្តកំពង់ចាម ។ 




គួររំលឹកថា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ។    ការ ប្រារព្ធ ពិធីបុណ្យ វិសាខបូជា គឺ ដើម្បី  រំលឹក ដល់ ព្រឹត្តិការណ៍ ដ៏ ពិសេស ចំនួន  ៣ ដែល ទាក់ទង នឹង ព្រះ ស មា្ម សម្ពុទ្ធ   គឺ ៖ ការ ប្រសូត ។ ការ ត្រាស់ដឹង ។ និង ការចូល និព្វាន  ។ ។ អ្វីដែលអស្ចារ្យបំផុតនោះ គឺ ព្រះបរមគ្រូ នៃយើង ទ្រង់ ប្រសូត្រ ត្រាស់ដឹង និង បរិនិព្វាន ក្នុង ថ្ងៃ  ១៥ កើត ពេញបូណ៌មី ខែវិសាខ ដូចគ