About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម

កាលពីវេលាម៉ោង ១៣ និង ៣០នាទី27 4 2021 កម្លាំងសមត្ថកិច្ច បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចនៅក្នុងផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 


តាមប្រភពពីអាជ្ញាមូលដ្ឋានថា ដោយបានការអនុញ្ញាតពី លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលដងក្តារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែន ការងារប្រឆាំងគ្រឿងញៀនខេត្ត បើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី  ដោយប្រើវិធានរដ្ឋបាលចំហរ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ គឺ ៖ ១-ឈ្មោះ ធី ថាញ់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ។ ២-ឈ្មោះ ជឿន ចាន់ថា ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ។ ៣-ឈ្មោះ អ៊ុ សុខ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ។ អ្នកទាំង ០៣នាក់ នៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាមួយនោះ ជំនាញ ក៏បានដកហូតវត្ថុតាង រួមមាន ៖ ទូរស័ព្ទដៃចំនួន ០៣គ្រឿង ឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន  ជនសង្ស័យខាង ត្រូវបានជំនាញឃាត់ខ្លួន  ដើម្បី ធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕