About Me

header ads

កម្មករកម្មការិនីស្រុកកំពង់លែងល្មើសនឹងបំរាមគោចរណ៍ ចំនួន៣០នាក់មកពីភ្នំពេញ ត្រូវចាប់បញ្ជូនយកទៅមណ្ឌលចក្តាឡីស័ក ១៤ថ្ងៃ

ខេត្តកំពង់ឆ្នាំង: 

សមត្ថកិច្ចនគរបាលខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់លែងនិងមន្ត្រីនៃមន្ទីរសុខាភិ បាលខេត្ត នៅម៉ោង០៥ល្ងាច ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះបានចុះទៅប្រមូលប្រជាពលរដ្ឋនិងកម្មករកម្មការនីចំនួនជាង ៣០ នាក់នៅក្នុងស្រុកកំពង់លែង  ដែលបានល្មើលនឹងបម្រាមរបស់អាជ្ញាធរនិងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល លួចចេញពីក្រុងភ្នំពេញមកកាន់ស្រុកកំពង់លែងតាមគោលដៅហាមឃាត់ ដោយបានដឹកជញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅកាន់មណ្ឌលចត្តាឡីស័កនៅស្រុកទឹកផុស នឹងយកសំណាងទៅពិនិត្យរកមេរោគកូវីត១៩ ផងដែរដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។លោក ឆាន់សារ៉េត អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង០៥ ល្ងាចថ្ងៃ នេះ យើងប្រមូលបានប្រជាពលរដ្ឋនិងកម្មករកម្មការិនីចំនួនជាង៣០ នាក់ មកពីទីក្រុងភ្នំពេញចូលមកទឹកដីស្រុកកំពង់លែង ជាស្រុកកំ ណើត (អត់ដឹងមកតាមផ្លូវណា)គឺនៅក្នុងឃុំស្វាយរំពារ និង ឃុំដារ ។ 





អ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យមកពីខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ផងដែរ។ករណីនេះអាជ្ញាធរស្រុក បានពិនិត្យនិងតាមដានយ៉ាងដិតដល់នូវការលួចចូលរបស់ពលរដ្ឋ ដែលមិនគោរពតាមបទបញ្ជារបស់អាជ្ញាធរខេត្ត និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងស្ថានទប់ស្កាត់ការរីករាលដាលឆ្លងនូវជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃនេះ ។អាជ្ញាធរខេត្តបានធ្វើការសំណូមពរដល់សមត្ថកិច្ចដែលប្រចាំការតាមគោលដៅព្រំប្រទល់ខេត្តសូមមេត្តាជួយរឹតបន្តឹងការលួចឆ្លងកាត់ចូល ក្នុងខេត្តឲ្យបានម៉ឺងម៉ាត់ផង បើពុំនោះទេយើងមិនអាចគ្រប់គ្រងស្ថា នភាពនៃការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសាគមន៍បានឡើយ ៕