About Me

header ads

អ្នកកើតជំងឺកូវីដ១៩ ជាលើកដំបូងនៅស្រុកតាវែងខេត្តរតនគិរី

ខេត្តរតនគិរី៖

នៅខេត្តរតនគិរីបានរកឃើញបុរសម្នាក់កើតជំងឺកូវីដ១៩ ជាលើកដំបូងហើយសម្រាប់ខេត្ត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេាះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាបុរសដែលកើតជំងឺកូវីដ១៩នេាះមានឈ្មោះ ញឹក សុជាអាយុ៣១ឆ្នាំ មរស់នៅក្នុងភូមិតាវែងឃុំតាវែងលើស្រុកតាវែងខេត្តរតនគិរី។


បើតាមការស្រាវជ្រាវថាបុរសរូបនេះ ចេញពីឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាបុរសរូបនេះនៅថ្ងៃទី១៤ដល់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១បានដើរលេងភ្លេង និងទំនាក់ទំនងជាមួយបងប្អូន មិត្តភក្តិមួយចំនួននៅក្នុងខេត្តក្រចេះ។នៅថ្ងៃទី២៥ ខែមីនាបានធ្វើដំណើរទៅខេត្តរតនគិរី ដល់ចំណុចអូរពងមាន់ឈប់រថយន្តទិញទឹកតែមិនចុះពីលើរថយន្តនោះទេហើយក៏បានចុះចាក់ប្រេង និងទិញបាយម្ហូបនៅចំណុចអូរចេងភូមិតាអងឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។ប្រភពបន្តថាបុរស់រូបនោះបានបន្តធ្វើដំណើរដល់ស្រុកតាវែង ហើយអាជ្ញាធរ បានឱ្យធ្វើចត្តាឡីស័កខ្លួនឯង១៤ថ្ងៃផងដែរ។លុះដល់ថ្ងៃទី០១ ខែមេសាឆ្នាំ២០២១ ដោយមានការសង្ស័យបុរសរូបនេាះ បានទាក់ទងជាមួយមន្ត្រីសុខាភិបាលយកសំណាកទាំងប្តីប្រពន្ធទៅពិនិត្យ។ក្រោយពីពេត្យជំនាញពិនិត្យចេញលទ្ធផលវិភាគថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១បង្ហាញថាបុរសឈ្មោះ ញឹក សុជា មានវិជ្ជមានជំងឺកូវីដ១៩ទៅហើយ។រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សូមផ្តល់ព័ត៌មាន ដើម្បីមន្ត្រីចុះយកសំណាក និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ។ក្នុងករណីសង្ស័យឬការប្រែប្រួលសុខភាពទាក់ទងទៅទូរស័ព្ទលេខ ០៩៧ ៥៩៥ ៧៧៨ ៨ និង ០៩២ ១២១ ៣៨៣ជាបន្ទាន់ភ្លាម៕