About Me

header ads

ផ្សារពង្រត្រូវបានអាជ្ញាធរខេត្តស្រុកបានដាក់អោយដំណើរការលក់ដូរសារជាថ្មីឡើងវិញ

ខេត្តកំពង់ឆ្នាំង:

ទីប្រជុំជនផ្សារពង្រត្រូវបានអាជ្ញាធរខេត្តស្រុកបានដាក់អោយដំណើរការលក់ដូរសារជាថ្មីឡើងវិញហើយបន្ទាប់ពីបានផ្អាក់ការលក់ដូរមួយរយះក្រោយពីការរកឃើញអ្នកប៉ះពាល់ប្រយោលនិងប៉ះពាល់ផ្ទាល់  ។នៅព្រឹកថ្ងៃទី 8 ខែមេសា ឆ្នាំ 2021 អភិបាលស្រុករលាប្អៀរ បានចុះទៅធ្វើការផ្សព្វផ្សាយដល់បងប្អូនអាជីវកក្នុងផ្សារពង្រអោយមានការលក់ដូរសារជាថ្មីឡើងវិញនិងបានធ្វើការផ្ដាំផ្ញើដល់បងប្អូនអាជីវករទាំងអស់សូមអនុវត្តនការពារជំងឺរាតត្បាតកូវីដ19 របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានតឹងរឹងបំផុតគឺរក្សាអនាមយ័ល្អ។   


អភិបាលស្រុករលាប្អៀរ លោក យ៉ុងសៅវុទ្ធី បានមានប្រសាសន៍ថា ក្រោយពីមានផ្ទុះបាតុភាពកូវិដ១៩ដែលមានបងប្អូន មកពីរាជធានីភ្នំពេញ ២ នាក់ប្ដីប្រពន្ធធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋអ្នកនៅផ្សារពង្រនោះ អាជ្ញាធរស្រុក ខេត្ត ក៏ដូចជាមន្ទីរសុខាភិបាល បានចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19និងមានការបាញ់ថ្នាំសម្លាប់មេរោគ ដែលក្នុងនោះអ្នករងផលប៉ះពាល់ដោយផ្ទាល់  11នាក់យើងបានយកទៅធ្វើចត្តាឡឺស័កនៅស្រុកទឹកផុស និងបានយកសំណាកទៅពិនិត្យ ចំណែកមនុស្ស ច្រើននាក់ផ្សេងទៀត ដែលប៉ះពាល់ដោយប្រយោល គឺបានធ្វើ ចត្តាឡីស័កនៅតាមផ្ទះ និងបានពិនិត្យសំណាក ទៅពិនិត្យ ដូចគ្នាដែរ។ ជាលទ្ធផលមកដល់ថ្ងៃទី៧ ខែមេសាម្សិលមិញនេះ អ្នកដែលរងនៅផលប៉ះពាល់ពាល់ដោយ ផ្ទាល់ទាំង១១នាក់ គឺជាលទ្ធផលអវិជ្ជមានទាំង 3 លើក ។ 


ហេតុនេះហើយទើបអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានចេញសេចក្តីជូនដំណឹងស្ដី ការ អនុញ្ញាត្តិឱ្យអាជីវករក្នុងផ្សារពង្រ ចូលលក់ឡើងវិញ នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ។ ថ្ងៃនេះផងដែរ ក្នុងនាមអាជ្ញាធរស្រុក សូមអំពាវនាវដល់បងប្អូនអាជីវករ ចូលលក់ដូរទាំងអស់ សូមថែរក្សាអនាម័យនិងត្រូវប្រកាន់ខ្ជាប់គោលការណ៍ 6 ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងនោះ៣ កុំ និង 3 ការពារ ។    ក្នុងឱកាសនេះផងដែរបងប្អូនអាជីវករលក់ដូរនៅផ្សារពង្រក៏បានឲ្យដឹងដែរថា អស់រយៈពេល ជាង១០ថ្ងៃមកហើយ ដែលពួក គាត់មិនអាចចូលធ្វើការលក់ដូរបាន ធ្វើឲ្យរងផលប៉ះពាល់សេដ្ឋកិច្ចក្នុងគ្រួសារជាខ្លាំងណាស់ដែរ ទោះបីគាត់ព្យាយាមទៅលក់ដូរនៅកន្កែងដទៃក៏ប៉ុន្តែលក់មិនដាច់ឡើយ។ ចំណែកអាជីវករលក់ដូរគ្រឿងទេសបាននិយាយប្រហាក់ប្រហែលគ្នាគ្រាដែលកើតមាន បញ្ហាជីវភាពគឺប៉ះពាល់ខ្លះមែនប៉ុន្តែយើងត្រូវចេះបត់បែនតាមកាលៈទេសៈដោយមានកាសន្សំសំចៃគ្រាដែលកើតមានជម្ងឺកូវិដ១៩ ។ 

បងប្អូនអាជ៏វកលក់ដូរនៅក្នុងផ្សារពង្រក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល.អាជ្ញាធរខេត្ត ដែលបានចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគដើម្បីទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍និងអរគុណ ដែលបានផ្ដល់ឱកាសឲ្យពួកគាត់បានចូលលក់ដូរឡើងវិញដើម្បីធានាបានជីវភាពគ្រួសារល្អប្រសើផងដែរ ។សូមបញ្ជាក់ផងដែរថាផ្សារពង្រត្រូវបានបិទលារលក់ដូរតាំងពីថ្ងៃទី២៤ខែមិនា ២០២១រហូតដល់មកដល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយ បន្ទាប់ពីមានការប៉ះពាល់ប្ដីប្រពន្ធពីរនាក់ដែលមកពីរាជធានីភ្នំពេញនិងធ្វើអោយមនុស្ស 11 នាក់ដែលរងផលប៉ះពាល់ដោយផ្ទាល់ ហ្នឹងមនុស្ស 224 នាក់ទៀតប៉ះពាល់ដោយប្រយោល ៕