About Me

header ads

បុរសជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលផ្ទះសំណាក់មួយកន្លែងមិនដឹងមូលហេតុ

ខេត្តកំពង់ឆ្នាំង:


បុរសជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ម្នាក់ឯងមួយកន្លែងមិនដឹងពីមូលហេតុ ។ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង២៧នាទីថ្ងៃទី២០មេសា២០២១នៅក្នុងផ្ទះសំណាក់មួយកន្លែងមានយីហោ ជុំមិត្ត និងមានទីតាំងស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេក្រុងនិងខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានអោយដឹងថាជនបរទេសដែលដេកស្លាប់នៅក្នុងបន្ទុបជួលលេខ១៣ផ្ទះសំណាក់ ជាមិត្ត ខាងលើមានឈ្មោះ  ម៉ាកលុចសៀនហ្វ្រេន ភេទប្រុសអាយុ៦៤ឆ្នាំ ។

បើតាមការបញ្ជាក់អ្នកមើលការខុសត្រូវផ្ទះសំណាក់យីហោ ជុំមិត្ត ជនជាតិបារាំងដេកស្លាប់នេះមិនមាននណាដឹងទេតែដោយសារធំក្លិនទៅបន្ទប់ជួលជិតខាងហើយការស្លាប់នេះបើតាមការសន្និដ្ឋានប្រហែលជាស្លាប់រយះពេល៣ថ្ងៃមកហើយដោយសារតែធំក្លិនស្អុយពេកទើបម៉ោងប្រមាណជា១២ថ្ងៃត្រង់ទី២០មេសា២០២១និងបានរាយការទៅសមត្ថកិច្ចចុះទៅដល់គាស់ទ្វាចូលមើលទើបដឹងថាជនបរទេសនេះដេកស្លាប់បាត់ទៅហើយ ។



បច្ចុប្បន៍សមត្ថកិច្ចសហការជាមួយក្រុមគ្រូពេទ្យខេត្តចុះពិនិត្យនិងធ្វើកោសលវិចយ័ពិនិត្យមិនមានសហលាកស្នាមរបួសពាក់ព័ន្ធនិងអំពើឃាតកម្មអីនោះឡើយហើយក្រុមគ្រូពេទ្យបសនយកសំណាក់ទៅពិនិត្យនៅឯវិទ្យាស្ថានបាស្ទ័រហើយលទ្ធផលយ៉ាងណាៗនោះគេមិនទាន់ដឹងនៅឡើយទេថាមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ19 ដែរឬទេ។សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងទៀតថាចំពោះសាកសពជនបរទេសត្រូវបានធ្វើការវេចខ្ចប់តម្កល់ទុកក្នុងបន្ទប់ដើម្បីរង់ចាំឆ្លងយោបល់ពីថ្នាក់លើដើម្បីសម្រេចថាយ៉ាងណាយ៉ាងណា ។ពាក់ព័ន្ធករណីខាងលើនេះទាំងអ្នកមើលការខុសត្រូវផ្ទះសំណាក់រួមនិងអ្នកស្នាក់នៅទាំងអស់ត្រូវបានបិទហាមចេញចូលដោយដាក់ឲ្យធ្វើចិត្តាឡីស័កនៅក្នុងផ្ទះសំណាក់រាងៗខ្លួនរយះ១៤ថ្ងៃរង់ចាំក្រុមគ្រូពេទ្យពិនិត្យនិងយកសំណាក់ទាំងអស់គ្នាទៅពិនិត្យនៅវិទ្យាស្ថានបាស្ទ័រផងដែរ ៕