About Me

header ads

មនុស្សម្នាក់បានស្លាប់និង៥នាក់ផ្សេងទៀតបានរងរបួសស្រាល

ខេត្តកំពង់ឆ្នាំង:

មនុស្សម្នាក់បានស្លាប់និង៥នាក់ផ្សេងទៀតបានរងរបួសស្រាលគ្រាដែលរថយន្ត២តោនកន្លះដឹកកម្មករោងចក្របានក្រឡាប់ទាំងយប់ ។ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីថ្ងៃទី១៩មេសា២០២១ម្សិលមិញដែលបង្ករឡើងដោយរថយន្តម៉ាក្សហុីយ៉ានដាយពាក់ស្លាកលេខភ្នុំពេញ3D.7054 ប្រហែល2Tដែលបើកបរដោយឈ្មោះវ៉ង់ បឿន ភេទប្រុសអាយុ35ឆ្នាំនៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

អធិការនគបាលស្រុកសាមគ្គីមានជ័យលោកវរះសេនីហ៍ទោ សេងចិន្តា បានអោយដឹងនៅព្រឹកថ្ងៃទី២០មេសា២០២១នេះថារថយន្តខាងលើនេះមានដឹកកម្មកររោងចក្រត្រឡប់មកពីធ្វើការហើយដើរដាក់តាមភូមិលុះមកដល់ចំនុចភូមិខ្នាកណ្ដាល ផ្លូវក្រោះក្រហមហើយតូចកោងរថយន្តក៍រេចង្កូចបណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវក្រឡាប់បណ្តាលអោយមនុស្សម្នាកស្លាប់ឈ្មោះយ៉េត សុខេន ភេទស្រីអាយុ35ឆ្នាំ រសនៅភូមិស្រែអ៊ុក ឃុំអភិវឌ្ឍស្រុកទឹកផុសខេត្តកំពង់ឆ្នាំងស្លាប់នៅកន្លែងកើតហេតុ។



ដោយឡែកមនុស្ស ៥នាក់ផ្សេងទៀតរសនៅក្នុងភូមិ.បែកចក ១នាក់នឹងភូមិស្រែព្រិច ឃុំអភិវឌ្ឌន៍ស្រុកទីកផុស៤នាក់ផ្សេងទៀតរងរបួសស្រាលត្រូវបសនសមត្ថកិច្ចនិងអ្នកភូមិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ អ្នកស្លាប់ត្រីវបានក្រុមគ្រួសារដឹកយកមកលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកកម្មកររោងចក្របានរត់គេចខ្កួនបាត់ទាំងយប់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចស្ទួចនាំយកមករក្សារទុករងចាំដោះស្រាយតាមនិតិវីធីផងដែរ៕