About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងសារធាតុញៀន០៧ថង បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តរតនគិរី៖

ជនសង្ស័យ២នាក់ជាមុខសញ្ញាប្រើប្រាសចែកចាយនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧ថង់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបង្ក្រាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងចាត់ការបន្ត។ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០២១នៅចំចំណុចផ្ទះជួលស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។ 


ជនសង្ស័យដែលឃាត់ខ្លួនបានទី១.ឈ្មោះ អៀង វិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី មានស្រុកកំណើតភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរលក់ដូរ។ទី២.ឈ្មោះ ញូ វ៉ាន់ណាង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ភូមិកំណើតភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

វត្តុតាងដកហូតរួមមាន៖

១.មេតំហ្វេតាមីនអាយ ចំនួន៧ថង់ ទម្ងន់២.៩៩ ក្រាម

២.ប្រាក់រៀល ចំនួន១៥ម៉ីនរៀល

៣.ទូរសព្ទ័ដៃចំនួន១គ្រឿង

៤.សម្ភារ:សម្រាប់សេពចំនួនមួយ។

ជនសង្ស័យរួមនឹងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕