About Me

header ads

រថយន្តបុកម៉ូតូពីក្រោយបន្ថែមល្បឿនរត់គេចបាត់ស្រម៉ោចជនរងគ្រោះរបួសធ្ងន់

ខេត្តរតនគីរី៖

មានករណីគ្រថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូពីក្រោយហើយបើកបររត់គេចបាត់ភ្លមជនរងគ្រោះសន្លប់មិនដឹងខ្លួនកំពុងសម្រាកសង្គ្រោះបន្ទាន់។ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យជនរងគ្រោះសន្លប់ស្តូកស្តឹងនោះបានកើតឡើងនៅវេលាម៉ោង១៧.០៧នាទីថ្ងៃទី២៦មេសាឆ្នាំ២០២១ត្រង់ចំណុចមុខចំកាម្រេច លោកហួតរិទ្ធីស្ថិតក្នុងភូមិកាតែឃុំម៉ាលិកស្រុកអណ្ដូងមាសខេត្តរតនគិរី។


ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថាករណីនោះបង្ករឡើងដោយរថយន្តបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។ជនរងគ្រោះឈ្មោះមាស សុខជាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបគ្រូបង្រៀន(គ្រូជាប់កិសន្យា)នៅបឋមសិក្សាកិះចុង.មានទីលំនៅភូមិលោមឃុំម៉ាលិកជិះម៉ូតូម៉ាកទ្រីមC១២៥ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី1F.2865បានរងការខូចខាតមូយកំណាត់មុខទាំងស្រុង។ហើយត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស។ជនរងគ្រោះរងរបួសធ្ងន់សន្លប់បាត់ស្មារតីត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពស្រុកអណ្ដូងមាសដឹកយកទៅសង្ត្គ្រោះនៅមណ្ឌលសុខភាពស្រុកបរកែវ ។ ឯរថយន្តបង្ករបានបើកបររត់គេចបាត់ភ្លាមៗបន្ទាប់ពីកើតហេតុ។កម្លាំងជំនាញក៏កំពុងបន្តស្រាវជ្រាវរករថយន្តនោះមកធ្វើការដោះស្រាយតាមច្បាប់៕