រន្ទះបាញ់បណ្តាលអោយយុវជន២នាក់បានរងរបួសធ្ងន់និងស្រាល

ខេត្តកំពង់ឆ្នាំង:

គ្រាន់តែធ្លាក់ខ្យល់និងផ្គលាន់ប៉ុណ្ណោះរន្ទះបាញ់បណ្តាលអោយយុវជន២នាក់បានរងរបួសធ្ងន់និងស្រាលក្នុងពេលកុំពង់ដាក់ប៉ោងចាប់សត្វអន្ទង់ក្នុងបឹងមួយកន្លែង នៅវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២១  ខែមេសា  ឆ្នាំ២០២១នៅត្រង់ចំណុចបឹងកំពីងពួយក្នុងភូមិសាស្ត្រទឹកដីនៃខេត្តកំពង់ធំ ។អធិការនគបាលស្រុកកំពង់លែងលោកវរះសេនីយ៍ឯង ប៉ាល់ជឿន បានអោយដឹងថាជនរងគ្រោះក្នុងករណីរន្ទះបាញ់បណ្តាលអោយយុវជន២នាក់រងរបួសធ្ងន់និងស្រាលមាន១ ឈ្មោះ ឆែឆើត អាយុ២៦ឆ្នាំរងរបួសស្រាលនិងម្នាក់ទៀតឈ្មោះ ណាល់និង អាយុ១៥ឆ្នាំរងរបួសធ្ងន់ អ្នកទាំង២រសនៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ។



សមត្ថកិច្ចបានអោយដឹងទៀតថាយុវជនទាំង២នាក់ខាងលើបានទៅដាក់ (ប៉ោង) ចាប់អន្ទង់នៅចំណុចភូមិសាស្ត្រខាងលើដែលមានតែខ្យល់និងផ្គលាន់។សមត្ថកិច្ចបានអោយដឹងទៀតថាក្រោយពេលកើតហេតុត្រូវបានឈ្មោះឆែឆើត ដែលរងរបួសស្រាលបានរត់មកប្រាប់បងប្អូនសាច់ញ្ញាតិអោយទៅយកជនរងគ្រោះនាំយមមកធ្វើការសង្គ្រោះបន្ទាន់នៅមណ្ឌល់សុខភាពឃុំដាផងដែរ ។សូមបញ្ជាក់ផងដែរថានៅក្នុងខែមេសា២០២១នេះករណីគ្រោះថ្នាក់ដោយសាររន្ទះបាញ់កើតមាន២លើកហើយបណ្តាលអោយមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាលផងដែរ ៕